ជាតិ
អាជ្ញាធរ ហាមអាជីវករដាក់លក់ដូរ តាមចិញ្ចើមផ្លូវក្បែរផ្សារបឹងត្របែក
21, Apr 2021 , 10:37 am        
រូបភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធនេះ អាជីវករមួយចំនួនតូចដែលធ្លាប់លក់ដូរនៅក្នុងផ្សារបឹងត្របែក បាននាំគ្នាមកលក់ដូរតាមចិញ្ចើមផ្លូវបណ្តោយលូបឹងត្របែកដូចកាលពីម្សិលមិញដែរ ប៉ុន្តែការលក់ដូរបានតែបន្តិច ក៏ត្រូវបានហាមប្រាមដោយអាជ្ញាធរមូលដ្ឋាន។

 
សូមជម្រាបថា ក្រោយពីមានអាជីវករ និងសន្តិសុខមួយចំនួនឆ្លងជំងឺកូវីដ-១៩ អាជ្ញាធរ បានសម្រេចបិទផ្សារបឹងត្របែក ផ្លាហ្សា ក្នុងខណ្ឌចំការមន  ចាប់ពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា។ អាជីវករ ដែលមានពាក់ព័ន្ធក៏ត្រូវស្នើឱ្យទៅធ្វើតេស្តជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃផងដែរ។ 














 
 

Tag:
 ជាតិ
 ព័ត៌មានរូបភាព
© រក្សាសិទ្ធិដោយ thmeythmey.com