អត្ថបទពាណិជ្ជកម្ម
Park Cafe៖ នៅតែអាចបន្តយុទ្ធនាការ «Healthy Food 4 All» ទោះបីក្រុងភំ្នពេញត្រូវបិទខ្ទប់ក៏ដោយ
21, Apr 2021 , 5:22 pm        
រូបភាព
ដោយ: ថ្មីៗ
តួលេខនៃអ្នកកើតជំងឺ COVID-19 បានហក់ឡើងខ្ពស់ទៅៗ ជាជារៀងរាល់ថ្ងៃ។ ហើយប្រទេសកម្ពុជា គឺមានតួលេខនៃអ្នកស្លាប់ដោយសារជំងឺនេះ លើស៥៤នាក់ផងដែរ។ ថ្មីៗនេះដែរ ក្រុងភ្នំពេញ តាខ្មៅ នៃខេត្តកណ្តាល ត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ ជាមួយការចេញវិធានការថ្មីៗមួយចំនួនទៀត ដែលដាក់តំបន់មួយចំនួនជាតំបន់ក្រហមផងដែរ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញចូលជាដាច់ខាត់រយៈពេល១៤ថ្ងែផង។

អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភនោះគឺកុមារតូចៗ និងមនុស្សចាស់ៗជាច្រើនរូប ដែលបានផ្ទុកជំងឺមួយនេះរួចទៅហើយ។ ដោយគិតគូរនៃការលំបាករបស់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភុបាល គ្រប់ផ្នែកដែលពាក់ពន្ធ័ ក្នុងការមើលថែព្យាបាល អ្នកជំងឺ COVID-19 គឺពិតជាគួរកោតសរសើរ ដោយពួកគាត់បានលះបង់នូវកម្លាំងកាយ ចិត្ត ពេលវេលាផ្ទាល់ខ្លួន ដោយត្រូវនៅឆ្ងាយពីក្រុមគ្រួសារ មិនគិតពេលពីពេលថ្ងៃ ឬពេលយប់ឡើង គឺត្រូវប្រយុទ្ធ ការពារ និងព្យាបាលអ្នកជំងឺ ឱ្យបានជាសះស្បើយ។


 
ដោយស្មារតីយកចិត្តទុកដាក់ និងគិតគូរការលំបាក របស់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភុបាល គ្រប់ផ្នែកដែលពាក់ពន្ធ័ បងប្អូនដែលជាកងកម្លាំង សមត្ថកិច្ច ដែលឈរជើងយាមការពារនៅតាមទីតាំងនានា ដែលជាមន្ទីរពេទ្យ មន្ទីរព្យាបាល មណ្ឌលចត្តាឡីស័ក Uited Food Group (UFG)  ដែលមានផាកកាហ្វេ គឺបុត្រសម្ព័ន្ធ គឺបានបន្តនូវយុទ្ធនាការ «Healthy Food 4 All» បាននាំយកនូវអាហារ កាហ្វេ ភេសជ្ជៈជូនពួកគាត់។ លើពីនេះថែមទៀតនោះ ក៏បានផ្តល់ជូនម៉ាសពេទ្យ ទឹកអាល់កុល ទៅដល់មណ្ឌលផ្តល់វ៉ាក់សាំង COVID19 ផងដែរ។ បើតាមការឱ្យដឹង ពីប្រធានផ្នែកទីផ្សារនៃផាកកាហ្វេ ក្រុមការងារជួរមុខនៃយុទ្ធនាការ «Healthy Food 4 All» បានចុះទៅទីតាំងមានដូចជា៖ 
១ មណ្ឌលផ្តល់វ៉ាក់សាំង COVID19 ពញាពន់ ផ្តល់ជូនជាអាហារ៨០ឈុត កាហ្វេ ភេសជ្ជៈ៨០
២ មណ្ឌលផ្តល់វ៉ាក់សាំង COVID19 កោករកា ផ្តល់ជូនជាអាហារ៣០០ឈុត កាហ្វេ ភេសជ្ជៈ៣០០ រយៈពេល ៦ថ្ងៃ
៣ មណ្ឌលផ្តល់វ៉ាក់សាំង COVID19 ទួលអំពិល ផ្តល់ជូនជាអាហារ១៥០ឈុត កាហ្វេ ភេសជ្ជៈ១៥០ រយៈពេល ៣ថ្ងៃ
៤ មណ្ឌលផ្តល់វ៉ាក់សាំង COVID19 បឋមសិក្សាសន្ធរម៉ុក ផ្តល់ជូនជាអាហារ២៥០ឈុត កាហ្វេ ភេសជ្ជៈ២៥០ រយៈពេល ៧ថ្ងៃ បន្ថែមពីលើនេះមានផ្តល់ជូនជាម៉ាសពេទ្យ ១០០ប្រអប់ ទឹកអាកុល១០០លិត្រផងដែរ 
៥ ក្រុមអនុគណៈកម្មការស្រាវជ្រាវ នឹងតាមដានមានផ្ទុកជំងឺ COVID19 ផ្តល់ជូនជាអាហារ១៦០ឈុត កាហ្វេ ភេសជ្ជៈ១៦០ ។ 
 


បច្ចុប្បនន្នក្រុមការងារ ក៏កំពុងតែនៅបន្តឧបត្ថម្ភជាអាហារ ភេសជ្ជៈ សរុប ៥០០០ឈុត ទាំងអាហារ កាហ្វេ ភេសជ្ជៈ រហូតដល់ចុងខែមេសានេះ សម្រាប់ជូនដល់ក្រុមគ្រូពេទ្យ ក្រុមបុគ្គលិកសុខាភិបាលជួរមុខ និង កងកម្លាំងយាមការពារ នៅមណ្ឌលផ្តល់វ៉ាក់សាំង COVID-19 តាមខណ្ឌនីមួយៗ ក្នុងក្រុងភ្នំពេញ បើទោះបីជាមានលំបាកខ្លាំង តាមផ្លូវធ្វើដំណើរ ក្នុងការនាំយកអាហារ កាហ្វេ ភេសជ្ជៈ ក្នុងពេលក្រុងភ្នំពេញបានបិទខ្ទប់ (Lockdown) ជិតដល់ចុងខែមេសានេះ ក៏ពិតមែន។
 
សកម្មភាពទាំងនេះ គឺជាសកម្មភាពចូលរួមសង្គម ដែល ផាកកាហ្វេ តែងតែធ្វើ និងឲ្យតម្លៃ។ ផាកកាហ្វេក៏ សូមសំដែងការដឹងគុណ អរគុណ និងកោតសរសើរ ដល់ក្រុមគ្រូពេទ្យ ក្រុមការងារជួរមុខ ប្រយុទ្ធនឹងជំងឹកូវីដ-១៩យ៉ាងខ្លាំង ដែលពួកគាត់ តែងតែខិតខំអស់ពីកម្លាំងកាយចិត្ត បំពេញភារកិច្ចដ៏សំខាន់នេះ៕


 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com