ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​តើ​មានរឿង​អ្វីខ្លះ​ដែល​អាច​ធ្វើឲ្យ​ប្តី​ប្រពន្ធ​ឆាប់​ឈ្លោះ​គ្នា​?
21, Apr 2021 , 10:59 pm        
រូបភាព
ការ​រស់នៅ​ជា​ប្តី​និង​ប្រពន្ធ​នឹង​គ្នា​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​ឡើយ ព្រោះ​ទម្លាប់​នៃ​ការ​រស់នៅ​របស់​អ្នក​ផ្សេង​គ្នា ម្យ៉ាងទៀត​នៅ​ពេល​ដែល​អ្នក​រស់នៅ​ជាមួយ​គ្នា​យូរ មានរឿង​មួយ​ចំនួន​នឹង​អាច​កើត​មាន​ឡើង ហើយ​រឿង​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ឈ្លោះ​គ្នា​យ៉ាង​ងាយ​។ តើ​មានរឿង​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឈ្លោះ​គ្នា​ហើយ​អាច​បំផ្លាញ​មនោសញ្ចេតនា​អ្នក​បាន​នោះ?

 
ទំនាក់ទំនង​រវាង​ម្តាយក្មេក និង​កូនប្រសារ
មូលហេតុ​ចំបង​ដែល​ងាយ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ឈ្លោះ​គ្នា​បំផុត គឺ​ទំនាក់ទំនង​រវាង​អ្នក និង​ម្តាយក្មេក ព្រោះ​ម្តាយក្មេក​ភាគច្រើន​មិន​ពេញចិត្ត​នឹង​កូនប្រសារ​ឡើយ គេ​តែងតែ​រករឿង​កូនប្រសារ​ជា​និច្ច ដូចនេះ​បើ​ប្តី​អ្នក​កាន់ជើង​ម្តាយ​របស់​គេ នោះ​អ្នក​ទាំង​ពីរ​ងាយ​នឹង​ឈ្លោះ​គ្នា​បំផុត ដូចនេះ​អ្នក​ត្រូវ​តែ​ចេះ​យកចិត្ត​ម្តាយក្មេក​ទើប​ល្អ​។
 
លុយ
នៅ​ពេល​ដែល​អ្នក​មានកូន អ្នក​ត្រូវ​តែ​ចំណាយ​លើ​គេ​ជា​ច្រើន ហើយ​ថែម​ទាំង​ចំណាយ​ទៅ​លើ​ម្ហូបអាហារ និង​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ ថែម​ទាំង​ចំណាយ​ទៅ​លើ​គ្រួសារ​ទាំង​សងខាង ដូចនេះ​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​រក​លុយ​មិន​គ្រប់​នឹង​ចាយ នោះ​អ្នក​ទាំង​ពីរ​នឹង​អាច​ឈ្លោះ​គ្នា​ដើម្បី​លុយ​។
 
អប់រំ​កូន
ការ​អប់រំ​កូន​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មិន​ត្រូវ​គ្នា​ដែរ ព្រោះ​មានគំនិត​ខុស​គ្នា ដូចនេះ​អ្នក​មិន​ត្រូវ​ឈ្លោះ​គ្នា​ដោយសារ​តែ​រឿង​តូចតាច​ទាំងនេះ​ឡើយ អ្នក​អាច​អប់រំ​តាម​គំនិត​រៀង​ៗ​ខ្លួន​របស់​អ្នក​បាន​។
 
ការ​តុបតែង​ផ្ទះ
នៅ​ពេល​ដែល​អ្នក​ត្រូវការ​ជួសជុល ឬ​តុបតែង​ផ្ទះ​ម្តង​ៗ អ្នក​ត្រូវ​តែ​ពិគ្រោះ​យល់​ប​ល់​គ្នា​តាម​សម្រួល ដោយ​មិន​ត្រូវ​ព្រោះតែ​រឿង​នេះ​ហើយ​ឈ្លោះ​គ្នា​ឡើយ​។
 
ទម្លាប់​នៃ​ការ​រស់នៅ
នៅ​ពេល​ដែល​អ្នក​ចង់​កែប្រែ​ទម្លាប់​អាក្រក់​របស់​ស្វាមី​អ្នក​ដូច​ជា​មិន​ឲ្យ​ជក់បារី ឬ​ផឹកស្រា នោះ​អ្នក​ទាំង​ពីរ​ងាយ​នឹង​មាន​ទំនាស់​នឹង​គ្នា​ណាស់ ដោយសារ​តែ​ស្វាមី​អ្នក​មិន​ងាយ​ធ្វើ​តាម​អ្នក​ឡើយ ដូចនេះ​អ្នក​មិន​ត្រូវ​តែងតែ​រករឿង​គេ​នោះ​ទេ អ្នក​ត្រូវ​តែ​កែ​តាម​សម្រួល បើ​គេ​ពិតជា​ស្រលាញ់​អ្នក​មែន អ្នក​មិន​បា​ចើ​និយាយ​ច្រើន​ក៏​គេ​កែ​ដែរ ដូចនេះ​អ្នក​មិន​ត្រូវ​ព្រោះតែ​រឿង​នេះ ហើយ​បំផ្លាញ​មនោសញ្ចេតនា​អ្នក​ទេ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com