អត្ថបទពាណិជ្ជកម្ម
យូភី គឺជាសាកលវិទ្យាល័យដំបូងគេ និងតែមួយគត់នៅកម្ពុជា ដែលមានវត្តមានក្នុងតារាងចំណាត់ថ្នាក់នៃការអប់រំកម្រិតឧត្តមសិក្សា ក្នុងឆាកអន្តរជាតិ
22, Apr 2021 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុងនាមជាសាកលវិទ្យាល័យឈានមុខគេមួយនៅកម្ពុជា សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត (យូភី) មានសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាសាកលវិទ្យាល័យដំបូង និងតែមួយគត់ នៅប្រទេសកម្ពុជា ចុះបញ្ជីក្នុងតារាងចំណាត់ថ្នាក់ នៃការអប់រំថ្នាក់ឧត្តមសិក្សា កម្រិតពិភពលោក (https://www.timeshighereducation.com/world-university-rankings)។
យូភី ត្រូវបានជាប់ក្នុងលំដាប់កំពូលលេខរៀងទី ១០០-២០០ នៅក្នុងពិភពលោក ចំណាត់ថ្នាក់ “ភាពល្អប្រសើរនៃការងារ និងកំណើនសេដ្ឋកិច្ច” ក្នុងចំណោម ៦៨៥ស្ថាប័ន។ លទ្ធផលដ៏អស្ចារ្យនេះ ធ្វើឲ្យ យូភី ស្ថិតក្នុងចំណាត់ថ្នាក់ដូចគ្នា នឹងសាកលវិទ្យាល័យ Qatar សាកលវិទ្យាល័យ Sao Paolo សាកលវិទ្យាល័យ UNSW ស៊ីដនី សាកលវិទ្យាល័យ Valencia សាកលវិទ្យាល័យ Leicester សាកលវិទ្យាល័យ បច្ចេកវិទ្យាប៉េកាំងជាដើម។
 
លទ្ធផលផ្សេងទៀត គឺឈរក្នុងលេខរៀងទី ៤០១-៦០០ (ក្នុងចំណោម ៨៧១ ស្ថាប័ន) សម្រាប់ចំណាត់ថ្នាក់ “សុខភាព និងសុខុមាលភាព” និងលេខរៀងទី ៨០១+ (ក្នុងចំណោម ៩៦៦) សម្រាប់ចំណាត់ថ្នាក់ “ការអប់រំប្រកបដោយគុណភាព”។
 
ការដាក់បញ្ចូល យូភី នៅក្នុងតារាងចំណាត់ថ្នាក់នេះ គឺជាការបោះជំហានឆ្ពោះទៅមុខមួយសម្រាប់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត នៅក្នុងឆាកអន្តរជាតិ និងកម្រិតឧត្តមសិក្សានៅកម្ពុជាផងដែរ។ ប្រការនេះ បានធ្វើឱ្យប្រទេសកម្ពុជា មានកិត្យានុភាព នៅក្នុងកម្រិតពិភពលោកថែមមួយកម្រិតទៀតផង។
 
ចំណាត់ថ្នាក់នៃការអប់រំកម្រិតឧត្តមសិក្សានេះ ត្រូវបានគេចាត់ទុកថា ជាប្រព័ន្ធចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើពិភពលោក ដែលធ្វើឲ្យសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ស្ថិតនៅក្នុងចំណោមសាកលវិទ្យាល័យល្បីៗរួមមាន សាកលវិទ្យាល័យ Oxford, Stanford, Harvard, Caltech, MIT ដែលទទួលបានចំណាត់ថ្នាក់កំពូលទាំង៥ ។
 
ហើយចំណាត់ថ្នាក់នេះ ក៏ទទួលបានកិត្យានុភាព ជាតារាងលទ្ធផលពិភពលោកតែមួយគត់ដែលវាយតម្លៃសាកលវិទ្យាល័យ ស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទាំង ១៧ របស់អង្គការសហប្រជាជាតិ។ 


 
ចំណាត់ថ្នាក់រួមបញ្ចូលទាំងសាកលវិទ្យាល័យ ចំនួន ១ ១១៥ មកពី ៩៤ប្រទេស /តំបន់។ សូចនាករ ដែល The Times បានប្រើប្រាស់ គឺដើម្បីផ្តល់នូវការប្រៀបធៀបដ៏ទូលំទូលាយ និងមានតុល្យភាព នៅទូទាំងវិស័យដែលមានសារៈសំខាន់ធំ ៗ ចំនួន៣ ក្នុងសាកលវិទ្យាល័យ ដូចជាកិច្ចការស្រាវជ្រាវ ការផ្សព្វផ្សាយ និងភាពជាអ្នកដឹកនាំ។ ការវាយតម្លៃនេះ ក៏ជាការជូនដំណឹងអំពីបេសកកម្ម និងភាពជោគជ័យផ្សេងៗគ្នា នៃស្ថាប័នឧត្តមសិក្សា នៅក្នុងពិភពលោកផងដែរ។
 
សាកលវិទ្យាល័យនីមួយៗ ដែលស្ថិតក្នុងចំណាត់ថ្នាក់នេះ អមមកជាមួយ ប្រវត្តិលម្អិត របស់សាកលវិទ្យាល័យ ក៏ដូចជាពិន្ទុសរុបរបស់ខ្លួន ក្នុង SDGs ដែលពួកគេបានខិតខំ ដើម្បីចូលរួមចំណែក ដោយចំណាត់ថ្នាក់ទាំងនោះ អាចរកបាននៅក្នុងតំណរភ្ជាប់នេះ - https://www.timeshighereducation.com/impactrankings# !/page/0/length/25/locations/KH/sort_by/rank/sort_order/asc/cols/undefined បន្ទាប់មកស្វែងរកប្រទេស / តំបន់។
 
នេះជាមោទកភាពមួយផងដែរ ដែល យូភី មានឱកាសផ្សព្វផ្សាយ មិនត្រឹមតែចំណាត់ថ្នាក់នេះប៉ុណ្ណោះទេ ថែមទាំងស្ថិតក្នុងតារាងប្រកួតប្រជែង នៃសាកលវិទ្យាល័យកំពូលទាំង ២០០ នៅលើពិភពលោកផងដែរ។ ហើយនេះ ក៏ជាការទទួលស្គាល់ដ៏មានតម្លៃ សម្រាប់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ទៅលើការងារ ដែលកំពុងបន្តឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN’s SDGs)។


 
នេះគឺជាសមិទ្ធផលដំបូងបំផុត ដែលសាកលវិទ្យាល័យមួយ ក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការ ក្នុងការត្រួសត្រាយវិថី ទៅរកការអប់រំកម្រិតស្តង់ដារពិភពលោក នៅតាមបណ្តារគ្រឹះស្ថានឧត្តមសិក្សា ក្នុងវិស័យការងារ ការសិក្សា និងកិច្ចការស្រាវជ្រាវ។
 
លើសពីនេះទៀត ទិន្នន័យតារាងចំណាត់ថ្នាក់នេះ បានក្លាយជាហេតុផលដ៏សំខាន់ សម្រាប់និស្សិត ក៏ដូចជាអាណាព្យាបាលរបស់ពួកគេ សម្រេចចិត្ត ដើម្បីប្រាកដថា តើពួកគេគួរជ្រើសរើសសិក្សា នៅសាកលវិទ្យាល័យណា សម្រាប់ការអប់រំនៅក្នុងកម្រិតឧត្តមសិក្សា។
 
កត្តានេះ ក៏ផ្តល់នៅគុណតម្លៃសម្រាប់អ្នកសិក្សា និងអ្នកជំនាញផងដែរ។ ពួកគេ អាចពឹងផ្អែកលើព័ត៌មាននេះ ដើម្បីស្វែងយល់ ពីមាគ៌ានាពេលអនាគត ដើម្បីទទួលបានសមិទ្ធផលកាន់តែច្រើន នៅក្នុងវិស័យអប់រំដែលពួកគេជ្រើសរើស និងជាឧបករណ៍សំខាន់ ក្នុងការសម្រេចថា តើពួកគេគួរស្វែងរកអាជីព ជាមួយស្ថាប័នណា។ 
 
ជាថ្មីម្តងទៀត សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត មានសេចក្តីសោមនស្សរីករាយ ដែលបានត្រួសត្រាយផ្លូវ ក្នុងការធ្វើឱ្យបុគ្គលិក សាស្រ្តាចារ្យ ដែលបានខិតខំបំពេញការងារ សម្រេចបានលទ្ធផលខ្ពស់ ដោយមានការទទួលស្គាល់ក្នុងឆាកអន្តរជាតិ ដូចក្រុមការងារ នៃសាកលវិទ្យាល័យល្បីៗ នៅជុំវិញពិភពលោកផងដែរ។
 
យូភី ប្តេជ្ញាបន្តវឌ្ឍនភាពទៅមុខទៀត ដើម្បីពង្រឹងទាំងចំណាត់ថ្នាក់ និងកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា នៅក្នុងថ្នាក់ឧត្ដមសិក្សាកម្រិតអន្តរជាតិ។ ការខិតខំរបស់ សាស្រ្តាចារ្យ បុគ្គលិក ក៏ដូចជានិស្សិតរបស់យើង គឺជាចលករ ជំរុញឲ្យសាកលវិទ្យាល័យ ពុទ្ធិសាស្រ្តបោះជំហានទៅមុខឥតព្រំដែន៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com