រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ - ក្រុមហ៊ុន Smart Axiata បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ នូវស្ថានីយ៍បណ្តាញថ្មីចំនួន ៦៨ ទីតាំងក្នុងខេត្តសៀមរាប ។ ការសាងសង់ស្ថានីយ៍ទាំងនេះ គឺជាផ្នែកមួយនៃគម្រោងវិនិយោគទឹកប្រាក់ ៩០ លានដុល្លា ក្នុងឆ្នាំ២០២១របស់ ស្មាត ដើម្បីពង្រីក និងបង្កើនគុណភាព នៃបណ្ដាញទូរគមនាគមន៍របស់ខ្លួននៅគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្ថានីយ៍បណ្តាញ ដែលទើបតែបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងខេត្តសៀមរាប គឺស្ថិតក្នុង គម្រោងការពង្រីកស្ថានីយ៍បណ្តាញថ្មីចំនួន ៣៥០ទីតាំង ដែលត្រូវបានប្រកាសជាសាធារណៈ ដោយក្រុមហ៊ុន Smart កាលពីខែមុន។ បណ្តាញទាំងអស់នវ នឹងបង្កើនគុណភាពសេវា 4G LTE របស់ក្រុមហ៊ុន Smart សម្រាប់អ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងធានាឲ្យបានថា បណ្ដាញទូរគមនាគមន៍ បានត្រៀមរួចរាល់ ក្នុងការផ្ដល់ជូនតាមតម្រូវការរបស់អតិជន ដែលកំពុងតែកើនឡើង នាពេលការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩ និងស្ថានភាពនៃការបិទខ្ទប់នេះ។
ដើម្បីបង្ហាញនូវគុណភាពនៃស្ថានីយ៍បណ្តាញ និងសេវាគ្រប់ដណ្ដប់ក្នុងខេត្តសៀមរាប ក្រុមហ៊ុន Smart បានកំពុងផ្ដល់ជូនទិន្នន័យអ៊ីនធឺណិតចំនួន 1GB ឥតគិតថ្លៃ ដល់អតិថិជន នៅក្នុងខេត្តសៀមរាប ដែលកំពុងប្រើប្រាស់គម្រោងបង់ជាមុន រហូតដល់ថ្ងៃទី ២១ខែឧសភា ដោយពួកគេ អាចទទួលយកការផ្ដល់ជូននេះ តាមរយៈកម្មវិធី SmartNas នៅពេលណាក៏បានអំឡុងខែនេះ។
សម្រាប់អតិថិជនជន ដែលមានបំណងចូលរួមជាសមាជិក នៃបណ្ដាញដែលត្រូវបានពង្រីករបស់ក្រុមហ៊ុន Smart ក៏មានការបញ្ចុះតម្លៃ ៥០ ភាគរយ ចំពោះការទិញស៊ីមកាត Smart 4G លេខពិសេស ដែលមានតម្លៃត្រឹម ៥៤ដុល្លារ តាមរយៈ ការជាវនៅតាម Smart Shop ឬរាល់ភ្នាក់ងារចែកចាយ របស់ក្រុមហ៊ុន Smart ទាំងអស់ នៅជុំវិញប្រទេសកម្ពុជា។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «គម្រោងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍កម្ពុជា មានសារសំខាន់ជាងពេលណាទាំងអស់។ ហើយក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុនគេ ដែលខិតខំប្រឹងប្រែង ធ្វើឱ្យជីវិតកាន់តែប្រសើរ យើងយល់ពីករណីបន្ទាន់ ហើយយើង នឹងបន្តផ្តល់មធ្យោបាយទំនាក់ទំនងល្អបំផុត ដល់ពលរដ្ឋកម្ពុជា ជាពិសេសក្នុងពេលវេលាដ៏សំខាន់មួយនេះ។ អតិថិជនរបស់យើង ក្នុងខេត្តសៀមរាប ឥឡូវនេះអាចរីករាយ ក្នុងការប្រើប្រាស់បណ្ដាញទូរគមនាគមន៍របស់យើង ដែលត្រូវបានបង្កើនគុណភាព និងល្បឿន ក្រោយបញ្ចប់ការសាងសង់ស្ថានីយ៍បណ្តាញពាសពេញខេត្ត ដែលនឹងបន្ធូរបន្ថយភាពលំបាកមួយចំនួនដែលត្រូវបានបង្កឡើង ដោយវិធានការបិទខ្ទប់»។
បច្ចុប្បន្ន ក្រុមហ៊ុន Smart មានស្ថាននីយ៍បណ្តាញប្រហែល ៣ ០០០ ទីតាំង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យអតិថិជនចំនួន ៨ លាននាក់ ទទួលបានបទពិសោធន៍ឌីជីថលពិសេស លើបណ្តាញ 4G LTE ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋ ចំនួន ៩១,៥% នៃចំនួនប្រជាជនសរុប។ ក្នុងខណៈពេលដែលអតិថិជន Smart បានផ្ដើមការប្រើប្រាស់ 4G យ៉ាងឆាប់រហ័ស ក្រុមហ៊ុន Smart ក៏កំពុងបញ្ឈប់បណ្ដាញសេវា 3G របស់ខ្លួនសន្សឹមៗ នៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដែលសល់ពីបណ្ដាញសេវា 3G ទៅជា 4G។
អតិថិជនក្រុមហ៊ុន Smart ដែលកំពុងប្រើប្រាស់សេវា 3G ក៏អាចប្ដូរទៅប្រើប្រាស់សេវា 4G ឥតគិតថ្លៃ និងទទួលបានប្រាក់ក្នុងប្រព័ន្ធបន្ថែមចំនួន ៩០០ ដុល្លារ ជាមួយនឹងសុពលភាពរយៈពេល ៣ ខែ។
(អត្ថបទពាណិជ្ជកម្ម)