អត្ថបទពាណិជ្ជកម្ម
កម្ចីបន្ទាន់អនុម័តតែមួយថ្ងៃ ដើម្បីសម្រាលបន្ទុកប្រជាជនកម្ពុជា អំឡុងពេលវិបត្តិកូវីដ-១៩ ពី អេ អឹម ខេ
23, Apr 2021 , 3:51 pm        
រូបភាព
លោក សួន ពិសី ប្រធាននាកប្រតិបត្តិអាជីវកម្ម អេ អឹម ខេ
លោក សួន ពិសី ប្រធាននាកប្រតិបត្តិអាជីវកម្ម អេ អឹម ខេ
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្នុងអំឡុងពេលលំបាកដោយសារវិបត្តិកូវីដ-១៩ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានផ្តល់សេវាកម្មពិសេស គឺកម្ចីបន្ទាន់ ដើម្បីជួយសម្រួល ដល់អ្នកដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ ដែលកំពុងត្រូវការប្រាក់បន្ទាន់ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ 

អេ អឹម ខេ ផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់អតិថិជនទាំងចាស់ និងថ្មី ដែលមានដំឡើងកម្មវិធី AMK mobile អាចស្នើសុំកម្ចី បានរហូតដល់ ១០០ដុល្លារ ក្នុងអត្រាការប្រាក់ទាប មិនគិតកម្រៃសេវា និងមិនបាច់មានទ្រព្យបញ្ចាំ ឬអ្នកធានានោះទេ ហើយការអនុម័តផ្តល់កម្ចីយ៉ាងយូរបំផុត ត្រឹមតែរយៈពេល១ថ្ងៃ ប៉ុណ្ណោះ។  


 
ប្រធាននាយកប្រតិបត្តិអាជីវកម្ម អេ អឹម ខេ លោក សួន ពិសី បានមានប្រសាសន៍ថា “ ការសម្រេចដាក់ឲ្យមានកម្ចីបន្ទាន់ ក្នុងអំឡុងពេលដែលប្រជាជនកំពុងជួបទុក្ខលំបាកនេះ ជាឆន្ទៈចែករំលែក របស់ អេ អឹម ខេ ដែលតែងតែយកចិត្តទុកដាក់ រាល់សុខទុក្ខអតិថិជនរបស់ខ្លួន»។ តាមលោក សួន ពិសី កម្ចីបន្ទាន់នេះ ផ្តល់ភាពងាយស្រួល ស្របតាមបរិបទនៃការរស់នៅសម័យថ្មី តាមប្រព័ន្ធឌីជីថល ដែលទាំងការដាក់សំណើ និងការផ្តល់ប្រាក់កម្ចី គឺធ្វើឡើង តាមរយៈAMK Mobile ដោយអតិថិជន មិនចាំបាច់ធ្វើដំណើរមកបំពេញឯកសារ ឬមកដកប្រាក់ដោយផ្ទាល់នោះឡើយ។ អេ អឹម ខេ តែងតែចូលរួមចំណែកយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈសកម្មភាពផ្សេងៗ ព្រមទាំងការអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមការណែនាំរបស់រាជរដ្ឋាភិបាល។ យើងសង្ឃឹមថា កម្ពុជានឹងឆ្លងផុតគ្រាដ៏លំបាកនេះក្នុងពេលឆាប់ៗ។
 

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេ លើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៩៧ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចី ជិត ៤០០លាន ដុល្លារអាមេរិក  និងប្រាក់បញ្ញើជិត ២០០លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងភ្នាក់ងារជិត ៦,០០០ កន្លែងនៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត  សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)ជាពិសេស គឺកម្មវិធីធនាគារចល័ត អេ អឹម ខេ ឬAMK Mobile ដែលអាចទូទាត់ថ្លៃទឹក ភ្លើង សំរាម ទិញកាតទូរស័ព្ទ វិក្កយបត្រផ្សងៗ និងថ្លៃទំនិញផ្សេងៗតាមQR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត។
 
សូមមើលវីដេអូខាងក្រោមពីរបៀបស្នើសុំកម្ចី!
 
 


 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com