ជាតិ
ពីនេះ ពីនោះ
«តង់តិ៍ ឬតែនត៍»មិនមែនជាពាក្យខ្មែរឡើយ
03, Jan 2023 , 7:29 am        
រូបភាព
«តង់តិ៍»ដែលពលរដ្ឋនិយមសរសេរ«តង់»នោះពិតជាមិនត្រឹមត្រូវឡើយ។ ពលរដ្ឋគួរតែសរសេរជា«តង់តិ៍»ទើបត្រឹមត្រូវ។ ពាក្យនេះ អាចហៅម្យ៉ាងទៀតថា«តែនតិ៍»ក៏បាន។

 
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ«តង់តិ៍»សរសេរជាភាសាបារំាងថា Tente ឬ«តែនតិ៍»ជាភាសាបារំាងថា«Tent» មានន័យថា ជំរំសំពត់ខ្ចោប គឺ​ជំរំ​ឬ​បារាំ​ដែល​ធ្វើ​ដោយ​សំពត់​ក្រាស់​ក្របួច​ខាង​លើ​ខ្ពស់​ឡើង ខាង​ក្រោម​រីក​គាយ, សម្រាប់​បាំង​កម្ដៅ​ថ្ងៃ​និង​ភ្លៀង (ប្រដាប់​ប្រើ​ការ​បណ្ដោះ​អាសន្ន​មួយ​ដង​មួយ​កាល)។ ឧទាហរណ៍៖ ពួក​កម្មករ​លើក​តែនតិ៍​ពេញ​ទាំង​វាល៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com