COVID-19
ជាតិ
ពហុកីឡដ្ឋានជាតិអូឡាំពិក និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្លាយជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩
24, Apr 2021 , 5:05 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ស្ថិតក្នុងសម្លៀកបំពាកពណ៌ខ្មៅនិងពាក់ម៉ាស់ និយាយដោយលើកដៃចង្អុលទៅកាន់អគារក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ហើយអ្នកឈរដាក់ដៃមកក្រោយខ្នង គឺលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ស្ថិតក្នុងសម្លៀកបំពាកពណ៌ខ្មៅនិងពាក់ម៉ាស់ និយាយដោយលើកដៃចង្អុលទៅកាន់អគារក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ហើយអ្នកឈរដាក់ដៃមកក្រោយខ្នង គឺលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ
ទីតាំងពីរទៀតរបស់រដ្ឋ គឺ ពហុកីឡដ្ឋានជាតិអូឡាំពិក និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នឹងត្រូវរៀបចំធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលជាបណ្តោះអាសន្ន។ នេះបើតាមព័ត៌មាន ដែលរដ្ឋបាលរាជធានីភ្នំពេញ ផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។



នារសៀលថ្ងៃ២៤ ខែមេសានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ  និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើដំណើររួមគ្នា ចុះទៅពិនិត្យមើលការរៀបចំកន្លែងនៅពហុកីឡដ្ឋានជាតិអូឡាំពិក និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានស្ថានភាពស្រាល។ 

ក្រោយអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា កើនឡើងយ៉ាងគំហុក ជាពិសេសនៅរាជធានីភ្នំពេញ រដ្ឋាភិបាល បានយកទីតាំងនានាទាំងរបស់រដ្ឋនិងឯកជន ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ជាបណ្តោះអាសន្ន ខណៈមន្ទីរពេទ្យរដ្ឋនិងកន្លែងព្យាបាលដែលរៀបចំកន្លងមក មិនមានលទ្ធភាពអាចដាក់អ្នកជំងឺកូវីដ-១៩អស់។ ជាក់ស្តែង មជ្ឈមណ្ឌលកោះពេជ្រ និង មជ្ឈមណ្ឌល ដឺព្រីមៀរ ដែលជាកន្លែងដ៏ប្រណីតរបស់ឯកជន សម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍និងពិធីផ្សេងៗ បានអនុញ្ញាត្យរដ្ឋាភិបាលខ្ចីបណ្តោះអាសន្ន ដើម្បីរៀបចំធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។ 

ជាមួយគ្នានេះ មានអ្នកជំងឺកូវីដមួយចំនួន ត្រូវបានអនុញ្ញាតឲ្យសម្រាកព្យាបាលនៅតាមផ្ទះ៕ 

Tag:
 COVID-19
  ពហុកីឡដ្ឋានជាតិអូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com