ជាតិ
អ្នកជំនាញជួសជុល និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្តបាន៤០ភាគរយហើយ
25, Apr 2021 , 7:39 pm        
រូបភាព
រូបភាព ៖ ក្រុមការងារ GARCP
រូបភាព ៖ ក្រុមការងារ GARCP
ដោយ:
គម្រោងជួសជុលនិងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្ត របស់អាជ្ញារធរជាតិអប្សរានិងប្រទេសអាល្លឺម៉ង់ សម្រេចបាន៤០ភាគរយ ហើយមកដល់បច្ចុប្បន្ន។បើតាមអាជ្ញាធរជាតិអប្សរា គម្រោងនេះ នឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣។ អាជ្ញារធរជាតិអប្សរាសហការជាមួយប្រទេសអាល្លឺម៉ង់ជួសជុលចម្លាក់ប្រាសាទ បានចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០១៩។ កិច្ចសហការនេះគឺដើម្បី អភិរក្សក្បាច់ចម្លាក់នៅជ្រុងខាងជើងឈៀងខាងកើត រួតទី២ នៃកំពូលប្រាសាទអង្គរវត្ត។គម្រោងនេះ ក៏តម្រូវឱ្យមានការសង្គ្រោះបន្ទាន់ នូវផ្នែកមួយចំនួនទៀត របស់ប្រាសាទអង្គរវត្តដែលមានភាពទ្រុឌទ្រោមផងដែរ។



ក្រៅពីគម្រោងជួសជុលប្រាសាទអាជ្ញាធរជាតិអប្សរា ក៏កំពុងបន្តថែរក្សា សម្អាត ចម្លាក់ប្រាសាទនិងបរិវេណរមណីយដ្ឋាអង្គរ ក្នុងអំឡុងពេលមិនសូវមានភ្ញៀវទេសចរ។ បើតាមអាជ្ញាធរជាតិអប្សរាការធ្វើបែបនេះគឺដើម្បីអភិរក្សប្រាសាទ លើកតម្លៃមរតកដូនតា និងលើកកម្ពស់បរិស្ថាន។គួរបញ្ជាក់ផងដែរថា អាជ្ញាធរជាតិអប្សរាបានផ្អាកការលក់សំបុត្រ និងការចូលទស្សនាប្រាសាទនានា នៅរមណីយដ្ឋានអង្គរ រហូតដល់ថ្ងៃទី២៨មេសា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕ 


 រូបភាព ៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ 
 

Tag:
 សៀមរាប
  ប្រាសាទអង្គរវត្ត
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com