ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាថ៌កំបាំង​ដ៏​អស្ចារ្យ​របស់​មនុស្ស​ដែល​មាន​ភ្នែក​ពណ៌​ត្នោត​
26, Apr 2021 , 10:59 pm        
រូបភាព
តើ​អ្នកមាន​ភ្នែក​ពណ៌​ត្នោត​ដែរ​ឬទេ? តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ បាន​រក​ឃើញ​នូវ​ចំណុច​ទាក់ទាញ​ជា​ច្រើន​របស់​ក្រុម​មនុស្ស​ដែល​មាន​ភ្នែក​ពណ៌​ត្នោត​។

 
សម្រាប់​បុគ្គល​ទាំងឡាយ​ណា​ដែល​មាន​ភ្នែក​ពណ៌​ត្នោត ត្រូវ​បាន​ចាត់​ទុក​ថា​ពួក​គេ​មាន​កម្លាំង​ដ៏​អាថ៌​កំបាំង​មួយ ដែល​អាច​ជួយ​អោយ​ពួក​គេ​យកឈ្នះ​នូវ​ទំនុកចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​បាន​។ វា​អាច​ជួយ​ពួក​គេ តាម​រយៈ​ការ​បង្ហាញ​នូវ​ទុក​ទំនុកចិត្ត ទៅ​កាន់​អ្នក​ដទៃ​។ លក្ខណៈសម្បត្តិ​មួយ​នេះ​គឺ​អាច ធ្វើ​អោយ​មនុស្ស​ដែល​មាន​ភ្នែក​ពណ៌​ត្នោត​បង្កើត​បាន​នូវ​សេចក្តី​ទុកចិត្ត​ពី​អ្នក​ដទៃ ដោយ​ពួក​គេ​ខ្លួនឯង​មិន​ទាំង​បានដឹង​ខ្លួន​ផង​។ នេះ​គឺជា​ចំណុច​មួយ ដែល​អាច​ជម្រុញ​មនុស្ស​ជុំវិញ​ខ្លួន​ពួក​គេ​សារភាព និង​បើកចំហរ​រឿងរ៉ាវ​ផ្សេង​ៗ​យ៉ាង​ងាយ​ចំពោះ​ខ្លួន​។
 
ជា​ការ​ពិត ឥទ្ធិពល​មួយ​នេះ​អាច​ជម្រុញ​អោយ​មនុស្ស បើក​ទម្លាយ​នូវ​អាថ៌​កំបាំង​ផ្សេង​ៗ ជា​ច្រើន​។ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ បាន​សរុបសេចក្តី​មួយ​មក​ថា នេះ​ក៏​ជា​ចំណុច​មួយ​ដែល​បញ្ជាក់​បាន​ថា​មនុស្ស​ដែល​មាន​ភ្នែក​ពណ៌​ត្នោត​គឺ​ហាក់​នឹង​មាន រង្វង់​ក្រុម​មិត្តភក្តិ​ធំ​មួយ ជាង​មនុស្ស​ធម្មតា​។ អ្នក​សិក្សា​ស្រាវជ្រាវ​ក៏​បាន​អះអាង​ផង​ដែរ​ថា មនុស្ស​ដែល​មាន​ភ្នែក​ពណ៌​ត្នោត គឺជា​សញ្ញា​មួយ​នៃ​ការ​មាន​ថម​ពល​បន្ថែម​។ ពួក​គេ​ជា​ក្រុម​មនុស្ស​ដែល​មាន ភាព​រីករាយ​ខ្លាំង​នៅ​ក្នុង​ជីវិត​បាន​ពេញលេញ​។ ក្រុម​គ្រូពេទ្យ​ផ្នែក​ចិត្តវិជ្ជា​ក៏​ទទួលស្គាល់​ផង​ដែរ ថា​ក្រុម​អ្នកជំងឺ​ដែល​មាន​ភ្នែក​ពណ៌​ត្នោត ក៏​មាន​ចំណង់​ក្នុង​ការ​រស់នៅ​បាន​ពេញលេញ​ខ្លាំង​ជាង​អ្នកជំងឺ​ផ្សេង​ទៀត​។
 
តាម​ការ​យល់​ឃើញ​ផ្នែក​អារម្មណ៍ ក្រុម​មនុស្ស​ភ្នែក​ពណ៌​ត្នោត​ទាំងនោះ ត្រូវ​បាន​ចាត់​ទុក​ថា​ពួក​គេ​ឆាប់​មានការ​ប៉ះទង្គិច​ផ្នែក​អារម្មណ៍​។ ពួក​គេ​ពូកែ​ខាង​យោគយល់ និង​អាណិត​មនុស្ស​ដទៃ និង​យល់​ពី​អារម្មណ៍​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បាន​យ៉ាង​ល្អ​។
 
ជា​ការ​ពិត អ្នក​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ទៀត​ថា មនុស្ស​ដែល​មាន​ភ្នែក​ពណ៌​ត្នោត​គឺជា ប្រភេទ​មនុស្ស​ដែល​ពោរពេញ​ដោយ​អារម្មណ៍​ផ្លូវចិត្ត​។​ប្រសិនបើ​អ្នកជា​ស្ត្រី​ដែល​មាន​ភ្នែក​ពណ៌​ត្នោត នោះ​អ្នក​គឺជា​ស្ត្រី​ម្នាក់​ដែល​យល់​ពី​ការ​ស្រលាញ់ និង​អាច​ធ្វើ​នូវ​រាល់​អ្វី​ៗ​ចំពោះ​មនុស្ស​ជាទី​ស្រលាញ់ ឬ​ដៃគូរ​ជីវិត​របស់​អ្នក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com