ជាតិ
សង្គមជាតិ
ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្រាប់ពលរដ្ឋនៅតំបន់ក្រហមរាជធានីភ្នំពេញ
26, Apr 2021 , 5:46 pm        
រូបភាព
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី និង សម្តេចព្រះវររាជមាតា ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ  បានប្រោសប្រទាននូវស្បៀងអាហារចាំបាច់មួយចំនួនដល់ប្រជារាស្រ្តរស់នៅតំបន់ក្រហម ដែលជាតំបន់ប្រឈមការឆ្លងកូវីដ-១៩ ធ្ងន់ធ្ងរជាងគេក្នុងរាជធានីភ្នំពេញ  នាល្ងាចថ្ងៃទី២៦មេសា ឆ្នាំ២០២១។ ស្បៀងអាហារទាំងនោះ មាន អង្ករ, មី, ត្រីខកំប៉ុង និងទឹកសុទ្ធជាដើម។

 
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា តាមរយៈសម្តេច គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងពិធីមួយដែលរៀបចំនៅសាលារាជធានីភ្នំពេញ។
 
ព្រះរាជអំណោយទាំងនោះ រួមមានអង្ករចំនួន១០៥តោន, មី ៤៣០០កេស, ត្រីខ ៤៣០០យួរ, ទឹកសុទ្ធ ៦៥០កេស និងម៉ាស់ចំនួន ១២០០០បន្ទះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំរបស់ប្រជានុរាស្រ្ត៕ 




 

Tag:
 មហាក្សត្រ
 ស្បៀង
 តំបន់ក្រហម
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com