ជាតិ
រថយន្ត
Mercedes-Benz បានប្រកាសចេញរថយន្តអគ្គិសនីថ្មីមួយម៉ូដែលទៀតនៅក្នុងទីផ្សារ
26, Apr 2021 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
Mercedes-Benz EQS បានប្រើប្រាស់គ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីថ្មី ដោយមានប្រវែងតួខ្លួនសរុប ៥,២ម៉ែត្រ ដែលស្ទើរតែស្មើនឹងម៉ូដែល S-Class ប្រភេទតួវែង។ រថយន្ត EQS ឆ្នាំ២០២២ នឹងផ្តល់ជម្រើស ២ ម៉ូដែល គឺ EQS 450 ប្រើប៉ុងមួយ និង EQS 580 4Matic ប្រើប៉ុងពីរ។

 
EQS 450 បំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ៣២៩សេះ ខណៈ EQS 580 4Matic ប្រើម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ៥១៦សេះ។ រថយន្តទាំងពីរម៉ូដែល ត្រូវបានកំណត់ល្បឿនអតិបរមាត្រឹម ២១០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ១០៧,៨គីឡូវ៉ាត់ម៉ោង មានចម្ងាយបើកបរ ៤៧៩ម៉ាយ៍ ឬ៧៧០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
 
ក្រុមហ៊ុន Mercedes អះអាងថា រថយន្ត EQS គាំទ្រល្បឿនសាក ២០០គីឡូវ៉ាត់ ដោយចំណាយពេលសាកត្រឹម ១៥នាទី នឹងបានចម្ងាយបើកបរ ១៨៦ម៉ាយ៍ ឬ ៣០០គីឡូម៉ែត្រ។


 
ក្រៅពីសមត្ថភាពដ៏អស្ចារ្យនេះ អ្វីដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍នោះ គឺការបំពាក់អេក្រង់ផ្នែកខាងមុខចំនួន ៣ផ្ទាំង សរុបស្មើនឹង ៥៦អ៊ីញ ដោយដើរតួជាកុងទ័រ, អេក្រង់កម្សាន្ត និងអេក្រង់បង្ហាញព័ត៌មានសម្រាប់អ្នកដំណើរខាងមុខ។ 
 
បន្ថែមពីនេះទៅទៀត រថយន្ត EQS ក៏មានបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Drive Pilot ដែលអនុញ្ញាតឲ្យអ្នកបើកបរដកដៃចេញពីចង្កូត នៅល្បឿនដល់ ៦០គីឡូម៉ែត្រក្នុងមួយម៉ោង លើផ្លូវហាយវេរ។


 
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងក្រុមការងារប្រឹក្សាផ្នែកលក់ របស់ក្រុមហ៊ុន របស់ក្រុមហ៊ុន ស្តារ អូតូ (Star Auto Cambodia Co., Ltd.) តាមរយៈលេខទូរសព្ទ 012 810 881 ឬ 095 727 470 ។ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ដែលមានទីតាំងនៅបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុន ស្តារ អូតូ ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ដែលទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក Mercedes-Benz និងគ្រឿងបន្លាស់រថយន្តម៉ាក Mercedes។   




 
 

Tag:
 Mercedes
 យានយន្ត
 ស្តារអូតូ
© រក្សាសិទ្ធិដោយ thmeythmey.com