កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid បើកទ្វារស្វាគមន៍ Chelsea នាវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ UCL
27, Apr 2021 , 9:59 pm        
រូបភាព
ដោយ៖ជា យូគៀង

ក្លឹបយក្សអេស្ប៉ាញ Real Madrid នឹងត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុម Chelsea មកពីអង់គ្លេសសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ជើងទី១ នៅម៉ោង២ រំលងអាធ្រាត្រថ្ងៃទី២៨ ខែមេសា។



មុននឹងឡើងមកជួបប្រកួតគ្នានៅវគ្គពាក់ផ្តាច់ព្រ័ត្រនេះ ក្រុមទាំងពីរបានឆ្លង់កាត់ការប្រកួតជម្រុះយ៉ាងស្វិតស្វាញ។ អធិរាជស Real Madrid យកឈ្នះទៅហង្សក្រហម Liverpool ក្នុងលទ្ធផលសរុបទាំងពីរជើង ៣- ១។ ចំណែកក្រុមតោខៀវ Chelsea បយកឈ្នះក្រុមព័រទុយហ្កាល់ FC Porto ក្នុងលទ្ធផលសរុបទាំងពីរជើង ២-១ ។
 
Real Madrid ធ្លាប់ប៉ះ Chelsea ចំនួន៥លើករួចមកហើយបើរាប់ចាប់តាំងពីឆ្នាំ ១៩៧០មក។ ក្រុមទាំងពីរមានស្ថិតិដូចគ្នានៃជំនួបដែរធ្លាប់ប៉ះគ្នាគឺ ឈ្នះ២ ចាញ់២ និងស្មើ១ ដូចគ្នា។ ការប្រកួតជើងទីពីរ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភានៅទឹកដី Chelsea វិញម្ដង។
 
អធិរាជស Real Madrid ជាក្រុមជើងខ្លាំងមួយក្នុងពានរង្វាន់ Champion League ដោយធ្លាប់បានឈ្នះពាន់រង្វាន់នេះរហូតដល់ទៅ១៣ដងក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។ ចំណែកតោខៀវ Chelsea ធ្លាប់ឈ្នះពានរង្វាន់នេះតែ១លើកប៉ុណ្ណោះ៕
 

Tag:
 Champion League Semi Finale
© រក្សាសិទ្ធិដោយ thmeythmey.com