«ស៊ីហ្លេ»ជាពាក្យកម្ចីពីបារាំង Sifflet
ពីនេះ ពីនោះ
«ស៊ីហ្លេ»ជាពាក្យកម្ចីពីបារាំង Sifflet
28, Apr 2021 , 7:29 am        
រូបភាព
«ស៊ីហ្លេ»ជាពាក្យកម្ចីពីបារាំង Sifflet ដែលមានន័យថាប្រដាប់សម្រាប់ ​ចុច​ច្របាច់​ឲ្យ​ឮ​សំឡេង​ចេញ​ពី​រថយន្ត ឬ​ទោ​ចក្រ​យាន​យន្ត ជា​សញ្ញា​ឲ្យ​ជៀស​ពី​ផ្លូវ ដើម្បី​ជា​ដំណឹង​ឲ្យ​អ្នក​នៅ​តាម​ដង​ផ្លូវ​ជៀស​ទៅ​ម្ខាង ទុក​ចន្លោះ​ឲ្យ​យានយន្ត​បើកបរ​ទៅ​ដោយ​ឥត​ឧបសគ្គ។

 
មានពលរដ្ឋមួយចំនួនសរសេរពាក្យនេះជា«ស៊ីប្លេ» ឬ«ស៊ីផ្លេ»។ តែពាក្យទាំងនេះមិនមាននៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ​​ ជួន​ ណាតឡើយ គឺមានតែពាក្យ«ស៊ីហ្លេ»។ 
 
តែបើតាមពលរដ្ឋមួយចំនួនទៀត និយមហៅទៅតាមភាសានិយាយថា«កាផ្លេ» ឬ«ចាផ្លេ»៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com