ដោយនិស្សិត ចាន់ សុខម៉េង
(បទ ក ខ ពាក្យ៨)
១. ក កូរ៉ូណាកំពុងវាយលុក ខ ខ្លាំងនាំទុក្ខដល់មនុស្សគ្រប់គ្នា
គ គ្មានប្រណីក្មេងចាស់ជរា ឃ ឃោរឃៅជាមេរោគកោងកាច។
២. ង ងាយចម្លងពីម្នាក់ទៅម្នាក់ ច ចងចំពាក់គួរឲ្យភ័យខ្លាច
ឆ ឆក់ជីវិតដូចព្រាយបិសាច ជ ជៀសរោគកាចយើងត្រូវខ្មីឃ្មាត។
៣. ឈ ឈប់ត្រាច់ចរបើពុំចាំបាច់ ញ ញាណជានិច្ចរក្សាគម្លាត
ដ ដឹងពាក់ម៉ាស់កុំបាច់ប្រាប់ទៀត ឋ ឋិតថេរឆ្លៀតលាងដៃកុំខាន។
៤. ឌ ឌុដាន់នាំឲ្យវិនាសខ្លួន ឍ ណ ណែនាំក្បួនការពារប្រាណ
ត តោះនាំគ្នាប្រតិបត្តិឲ្យបាន ថ ថែទាំប្រាណកុំឲ្យរោគឆ្លង។
៥. ទ ទាំងអស់គ្នាត្រូវតែសហការ ធ ធានាថាកូវីដឈប់ឆ្លង
ន នាទីនេះជាពេលចម្បង ប បើរំលងច្បាស់ជាអន្តរាយ។
៦. ផ ផ្តាំញាតិមិត្តសូមកុំអើពើ ព ពឹងជួយធ្វើតាមការផ្សព្វផ្សាយ
ភ ភារកិច្ចមនុស្សគ្រប់ៗកាយ ម មិនសប្បាយភ្លេចខ្លួនរោគកើន។
៧. យ យកកែងដៃខ្ទប់ក្អកកណ្តាស់ រ រត់រហ័សកន្លែងមនុស្សច្រើន
ល លាងផ្ទៃប៉ះញឹកទើបចម្រើន វ វត្ថុប៉ះច្រើនត្រូវសម្អាត។
៨. ស សំពះជួសការចាប់ដៃគ្នា ហ ហ៊ានគ្រប់គ្រាការធ្វើចត្តា-
ឡ ឡីស័កត្រឹមត្រូវតាមតម្រា អ អស់នេះណាកូវីដចេញឆ្ងាយ ។
*ឌុដាន់ ឬឌុកដាន់ (កិ) ដែលរឹងត្អឹង ស្តីថា ហាមប្រាមមិនស្តាប់។