កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool បាត់ចំណូល៦៣លានដុល្លារមុនបង់ពន្ធ ទោះឈ្នះជើងឯក EPL រដូវកាលមុន
28, Apr 2021 , 3:10 pm        
រូបភាព
ក្លិប Liverpool បានប្រកាសពីការខាតបង់ចំណូលមុនកាត់ពន្ធចំនួន ៤៦ លានផោន (៦៣លានដុល្លារអាមេរិក) កាលពីឆ្នាំមុន ដោយគិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២០។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបហង្សក្រហម នៅលើវេបសាយផ្លូវការរបស់ពួកគេ។



Liverpool ទទួលប្រាក់ចំណូលមុនបង់ពន្ធចំនួន ៤២ លានផោន (៥៨លានដុល្លារ) សម្រាប់ឆ្នាំមុន មានន័យថាហង្សក្រហមបាត់ចំណូលជាងពាក់កណ្តាលបើធៀបនឹងឆ្នាំកន្លងទៅ ដែលពួកគេរកបាន ៨៨ លានផោន (១២២លានដុល្លារអាមេរិក) ស្របពេលពួកគេឈ្នះជើងឯក Premier League ជាលើកដំបូងផង។
 
ការធ្លាក់ចុះចំណូលរបស់ Liverpool បណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ រាលដាលខ្លាំងរហូតធ្វើឱ្យក្របខណ្ឌ Premier League ផ្អាកចន្លោះខែមីនា និងមិថុនាឆ្នាំ ២០២០។ បើទោះត្រឡប់ទៅរកការប្រកួតឡើងវិញ តែលីគមិនអនុញ្ញាតឱ្រអ្នកគាំទ្រចូលកីឡដ្ឋានឡើយ ដែលធ្វើឱ្យ Liverpool រួមទាំងក្រុមផ្សេងទៀតបាត់ចំណូលពីការលក់សំបុត្រមួយចំនួន និងការផ្សាយតាមទូរទ្សន៍ជាដើម។
 
Liverpool ខាតលើការលក់សំបុត្រ ១៨លានដុល្លារ ពីប្រព័ន្ធផ្សព្វផ្សាយ ៨២លានដុល្លារ និងប្រាក់លក់សម្ភារកីឡាជាង៤លានដុល្លារ ប៉ុន្តែប្រាក់ចំណូលពាណិជ្ជកម្មបានកើនឡើង ៤០លានដុល្លារវិញ ដែលសរុបទៅពួកគេខាតអស់៦៣លានដុល្លារ។
 
Manchester United កាលពីខែតុលា ឆ្នាំ២០២០ ក៏បានប្រកាសពីការខាតបង់ចំណូលមុនបង់ពន្ធរបស់ខ្លួនផងដែរ ប៉ុន្តែត្រឹម៣២លានដុល្លារប៉ុណ្ណោះ ខណៈ Manchester City បង្ហាញតួលេខនៅខែមេសានេះ ដោយបាត់ចំណូលរហូតដល់១៧៤លានដុល្លារសម្រាប់រដូវកាល ២០១៩-២០៕
 

Tag:
 Liverpool
  Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com