COVID-19
ជាតិ
មនុស្ស៣នាក់ទៀតឆ្លងកូវីដ-១៩ នៅរោងចក្រភីវី អ៊ិនដាសស្រ្ទី នៅស្រុកបាទី ខេត្តតាកែវ
28, Apr 2021 , 5:52 pm        
រូបភាព
រូបភាពពី រដ្ឋបាលស្រុកបាទី
រូបភាពពី រដ្ឋបាលស្រុកបាទី
មនុស្ស៣នាក់ទៀត ឆ្លងជំងឹកូវីដ-១៩ នៅរោងចក្រភីវី អ៊ិនដាសស្រ្ទី នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ក្នុងនោះមានជនជាតិចិន២នាក់ និងខ្មែរម្នាក់ ។ នេះបើតាមរដ្ឋបាលស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី ២៨មេសានេះ។


រដ្ឋបាលស្រុកបាទី បានបញ្ជាក់ថា អ្នកទាំង៣នោះ មានឈ្មោះ វុធ សុខេន ភេទស្រី អាយុ៣០ឆ្នាំ ជាកម្មការិនីរោងចក្រភីវី អ៊ិនដាសស្រ្ទី(ខេមបូឌា)ឯ.ក មានទីលំនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ រីឯ ជនជាតិចិន២នាក់ទៀត គឺ ឈ្មោះ Huang Hu ភេទប្រុស អាយុ៤៨ឆ្នាំ និងឈ្មោះ Wang Guo Qin ភេទស្រី អាយុ ៤៦ឆ្នាំ។ អ្នកទាំងពីរ ស្នាក់នៅក្នុងរោងចក្រភីវី អ៊ិនដាសស្រ្ទី(ខេមបូឌា)ឯ.ក។ 
 
រដ្ឋបាលស្រុកបាទី បានអំពាវនាវដល់ពលរដ្ឋដែលទាក់ទងជាមួយអ្នកជំងឺទាំង៣នាក់នេះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុកបាទី និងធ្វើចត្តាឡីស័កខ្លួនឯង រយៈពេល១៤ថ្ងៃ។  
គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុប ១១,០៦៣ករណី ក្នុងនោះ ១០,៥១៣ នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន ៣,៧០៤នាក់ និងស្លាប់ឡើងដល់៨២នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com