អត្ថបទពាណិជ្ជកម្ម
សូមចូលរួមអបអរសាទរដល់ក្រុម Orange Esports សម្រាប់ឱកាសក្នុងការចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ PUBG Mobile Pro League!
29, Apr 2021 , 9:43 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ - សូមចូលរួមអបអរសាទរ ដល់ក្រុម Orange Esports សម្រាប់ឱកាសចូលរួម ក្នុងការប្រកួតនៅក្នុងព្រឹត្តិការណ៍ PUBG Mobile Pro League! កាលពីសប្តាហ៍កន្លងទៅនេះ។ ក្រុម Orange Esports របស់ក្រុមហ៊ុន សែលកាត បានចូលរួមប្រកួតនៅក្នុងកម្មវិធី PUBG Mobile Club Open ដោយទទួលបាននូវចំណាត់ថ្នាក់លេខ ២ ដែលជាលទ្ធផលដ៏គាប់ប្រសើរបំផុតមួយ។ នេះមានន័យថា ពួកគេនឹងអាចបន្តចូលរួមការប្រកួត ដោយធ្វើជាតំណាងឱ្យប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ PUBG Mobile Pro League ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខក្នុងឆ្នាំនេះ។
 
PUBG Mobile Club Open គឺជាព្រឹត្តិការណ៍ប្រកួតហ្គេមដ៏ធំបំផុតមួយ ក្នុងឆ្នាំនេះ ដោយក្នុងនោះមានក្រុមកីឡាក មកពីតំបន់ចំនួន ២៧នៅទូទាំងពិភពលោក ប្រកួតប្រជែងគ្នា ដើម្បីមានឱកាសទៅប្រកួតបន្ត នៅក្នុងវគ្គ Pro Leagues។ The Club Open គឺជាកម្មវិធីប្រកួតមួយ ដែលមានការចូលរួម ទៅដោយកីឡាករហ្គេមឆ្នើមៗ រួមមានកីឡាករហ្គេមចំណូលថ្មី កីឡាករអាជីព និងកីឡាករពាក់កណ្តាលអាជីព មកពីជុំវិញពិភពលោក ដែលនឹងធ្វើការប្រកួតប្រជែងគ្នានៅក្នុងវគ្គ Spring និង Fall។
 
ក្រុម Orange Esports  ដែលជាក្រុមមួយក្នុងចំណោមក្រុមទាំង ៨ របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ២ ដោយឈរនៅបន្ទាប់ពីក្រុម Demigod Incognito របស់ប្រទេសហ្វីលីពីន នៅក្នុងកម្មវិធី PUBG Mobile Club Open កាលពីសប្តាហ៍កន្លងទៅនេះ។ ការប្រកួតនេះ គឺជាកម្មវិធីប្រកួតពិសេសក្នុងតំបន់ ដែលមាន ៨ក្រុម មកពីប្រទេសកម្ពុជា និង ៨ ក្រុមទៀត មកពីប្រទេសហ្វីលីពីន ប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកឱកាស ទៅចូលរួមនៅក្នុងកម្មវិធី Pro League។ ក្រុមដែលឈរនៅចំណាត់ថ្នាក់បន្ទាប់ដែលជាលំដាប់ទីបី គឺជាក្រុម JM Yellow របស់កម្ពុជា។
 
ក្រុម Orange Esports របស់ សែលកាត បានទទួលនូវប្រាក់រង្វាន់ចំនួន 2000 ដុល្លារ ក្នុងចំណោមប្រាក់រង្វាន់សរុបចំនួន 18.000 ដុល្លារ សម្រាប់បែងចែកនៅក្នុងកម្មវិធីប្រកួត។ ពួកគេពិតជាសម្រេចបាន នូវសមិទ្ធផលដ៏គាប់ប្រសើរបំផុត។
 
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទកភាពបំផុត ដែលក្រុម Orange Esports មានឱកាសបានចូលរួមប្រកួតប្រជែង នៅក្នុងជុំ Southeast Asia Wildcard របស់ព្រឹត្តិការណ៍ PUBG Mobile Pro League។ សមិទ្ធផលនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ នូវការគាំទ្ររបស់ក្រុមហ៊ុន សែលកាត ក្នុងការជួយយុវជនខ្មែរ ឱ្យសម្រេចបាននូវក្តីសុបិនរបស់ពួកគេ។ យុវជនដែលពោរពេញដោយសមត្ថភាពខ្ពស់ទាំងនេះ នឹងបន្តធ្វើជាតំណាងឱ្យប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ក៏ដូចជាណែនាំកម្ពុជា ឱ្យពិភពលោកទាំងមូលបានស្គាល់កាន់តែច្បាស់។ នេះជាដំណឹងដ៏អស្ចារ្យបំផុតមួយ សម្រាប់វិស័យហ្គេមនៅក្នុងប្រទេសកម្ពុជា ពួកយើងពិតជាមានមោទកភាពយ៉ាងក្រៃលែងបំផុត”។
 
ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តតែមួយគត់នៅក្នុងប្រទេសកម្ពុជា សែលកាត តែងចូលរួមគាំទ្រជានិច្ច ក្នុងការជួយសម្រេចឱ្យបាននូវក្តីសុបិនរបស់យុវជនខ្មែរ។ តាមរយៈការជួយឧបត្ថម្ភដល់ក្រុម Orange Esports ក្រុមហ៊ុន សែលកាត ចង់បង្ហាញឱ្យឃើញច្បាស់ថា យុវជននៅក្នុងប្រទេសកម្ពុជា ពិតជាអាចសម្រេចបាន នូវក្តីសុបិនរបស់ពួកគេ ក្នុងការចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ Pro League។ ពួកយើង នឹងទន្ទឹងរង់ចាំមើល សមិទ្ធផលដែលសម្រេចបានដោយកីឡាករហ្គេមជំនាន់ថ្មីៗរបស់យើង៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com