ជាតិ
កម្ពុជាទទួលបានឱសថបុរាណចិន Linhua Qingwen ចំនួន៨៨ ០០០ប្រអប់
× រដ្ឋាភិបាលចិន បានផ្តល់ជំនួយឱសថបុរាណចិន Lianhua Qingwen ចំនួន៨៨ ០០០ប្រអប់ដល់កម្ពុជា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ពិធីប្រគល់-ទទួល ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទូ២៩ ខែមេសា ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
កាលពីថ្ងៃទី២៧ ខែមេសា ក្រសួងសុខាភិបាល បានចេញវិញ្ញាបនបត្របញ្ជិកាជូនឱសថបុរាណចិន «Linhua Gingwen» ដើម្បីចរាចរលើទីផ្សារនៅកម្ពុជា។ វិញ្ញាបនបត្របញ្ជិកាឱសថនេះ មានសុភាពរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ថា ឱសថបុរាណចិន «Linhua Gingwen» ដែលមិនមែនជាឱសថសំដៅលើការព្យាបាលកូវីដ-១៩ ជាសះស្បើយនោះឡើយ ដោយក្រសួងទទួលស្គាល់ដូចការទទួលស្គាល់ឱសថបុរាណផ្សេងទៀតកន្លងមក។
© រក្សាសិទ្ធិដោយ thmeythmey.com