ជាតិ
សុខភាព
រឹតត្បិតការចេញចូលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោយមានអ្នកជំងឺម្នាក់វិជ្ជមានកូវីដ-១៩
29, Apr 2021 , 12:29 pm        
រូបភាព
សៀមរាប អាគារសម្រាកព្យាបាល និងកន្លែងលាងឈាម នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានបិទខ្ទប់ការចេញចូលបណ្តោះអាសន្ន ក្រោយមានអ្នកជំងឺម្នាក់ ដែលចូលសម្រាកពេទ្យដើម្បីលាងឈាម មានតេស្តវិជ្ជមានកូវីដ-១៩។ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មាន Thmeythmey ថាក្រោយមានអ្នកជំងឺម្នាក់ ចូលសម្រាកពេទ្យ ហើយមានតេស្តវិជ្ជមានកូវីដ-១៩ ។ 

 
ទោះយ៉ាងណា លោក ក្រុស សារ៉ាត់ បញ្ជាក់ថាការរឹតដ្បិតការចេញចូលមន្ទីរពេទ្យនេះ គឺជាវិធានការបង្ការ ខណៈបុគ្គលិក និងក្រុមគ្រូពេទ្យ ជាង២០០នាក់ ដែលពាក់ព័ន្ធនឹងអ្នកជំងឺវិជ្ជមានកូវីដ-១៩នោះ ទទួលលទ្ធផលអវិជ្ជមានសម្រាប់ការតេស្តលើកទី១ ហើយពួកគាត់នឹងត្រូវបន្តធ្វើចត្តាឡីស័ក។
 
ក្រៅពីរឹតត្បិតការចេញចូលមន្ទីរពេទ្យ ការលក់ដូរនៅក្រៅបរិវេណមន្ទីរពេទ្យ ក៏ត្រូវបានបិទ ផងដែរ ព្រោះកូនរបស់អ្នកជំងឺដែលកើតកូវីដ-១៩នោះ បានចេញទិញអាហារ និងសម្ភារមួយចំនួន នៅក្រៅមន្ទីរពេទ្យ៕
 


















 
 
 

Tag:
 មន្ទីរពេទ្យ
 សៀមរាប
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com