COVID-19
អន្តរជាតិ
COVID-19៖ អ្នកឆ្លងលើពិភពលោកឡើងដល់ជាង១៥០លាននាក់
29, Apr 2021 , 1:52 pm        
រូបភាព
ដោយ: រួបរួម
អ្នកឆ្លងកូវីដ-១៩ លើពិភពលោកឡើងដល់ជាង១៥០លាននាក់ហើយ ដោយគិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ ដោយអ្នកស្លាប់មានជាង៣,១៦លាននាក់ និងអ្នកសះស្បើយមានជិត១២៨លាននាក់។

 
ករណីច្រើនជាងគេលើពិភពលោក៖

-សហរដ្ឋអាមេរិក៖ ជិត៣៣លាន
-ឥណ្ឌា៖ ជាង១៨លាន
-ប្រេស៊ីល៖ ជាង១៤,៥លាន
-បារាំង៖ ជាង៥,៥លាន
-រុស្ស៊ី, តួកគី, ចក្រភពអង់គ្លេស៖ ជាង៤លានរៀងៗខ្លួន
-អ៊ីតាលី, អេស្ប៉ាញ, អាល្លឺម៉ង់៖ ជាង៣លានរៀងៗខ្លួន
-អាហ្សង់ទីន, កូឡុំប៊ី, ប៉ូឡូញ, អ៊ីរ៉ង់, ម៉ិកស៊ិក, អ៊ុយក្រែន៖ ជាង២លានរៀងៗខ្លួន
-ប៉េរូ, ឥណ្ឌូណេស៊ី, ឆេក, អាហ្វ្រិកខាងត្បូង, ហូឡង់, កាណាដា, ស៊ីលី, អ៊ីរ៉ាក់, រ៉ូម៉ានី, ហ្វីលីពីន៖ ជាង១លានរៀងៗ។
 
ករណីស្លាប់ច្រើនជាងគេ៖

-សហរដ្ឋអាមេរិក៖ ជាង៥៨,៨ម៉ឺននាក់
-ប្រេស៊ីល៖ ជិត៤០ម៉ឺននាក់
-ម៉ិកស៊ិក៖ ជាង២១,៥ម៉ឺននាក់
-ឥណ្ឌា៖ ជាង២០ម៉ឺននាក់
-ចក្រភពអង់គ្លេស៖ ជាង១២,៧ម៉ឺននាក់
-អ៊ីតាលី៖ ជាង១២ម៉ឺននាក់
-រុស្ស៊ី៖ ជិត១១ម៉ឺននាក់
-បារាំង៖ ជាង១០ម៉ឺននាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com