ពីនេះ ពីនោះ
«ក្លាស្សេ»ជាពាក្យកម្ចីពីបារំាង«Glacer»
30, Apr 2021 , 7:29 am        
រូបភាព
«ក្លាស្សេ»ដែលមានន័យថា ធ្វើឲ្យកក ឬត្រាំទឹកក ជាពាក្យកម្ចីពីបារំាង Glacer។ ពាក្យនេះ មានពលរដ្ឋខ្មែរជាច្រើននិយមនិយាយ ដោយសឹងតែចាត់ទុកពាក្យនេះជាពាក្យខ្មែរទៅហើយ។ ពាក្យនេះមិនមាននៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃ ជួន ណាត និងមិនទាន់មានអ្នកជំនាញភាសាខ្មែរកំណត់ឲ្យសរសេរដូច្នេះឡើយ។

 
ពាក្យនេះ ត្រូវបានដកស្រង់ក្នុងសៀវភៅពាក្យកម្ចីបរទេស និងលក្ខណៈសម្គាល់ពាក្យបាលី និងសំស្រ្កឹតក្នុងភាសាខ្មែរ ដែលរៀបរៀង និងចងក្រងដោយលោក គង់ សុខហេង គ្រូបង្រៀនភាសាខ្មែរមធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រអប់រំ៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com