ជាតិ
មនុស្ស​៣​នាក់​ទៀត នៅ​ខេត្ត​ត្បូងឃ្មុំ វិជ្ជមាន​កូ​វីដ​-១៩
29, Apr 2021 , 10:13 pm        
រូបភាព
លោក ជាប ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ
លោក ជាប ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ
​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ប្រកាស​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៣​នាក់​បន្ថែមទៀត​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ នា​ល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ អ្នកជំងឺ​កូ​វីដ​-១៩​ប​ទាំង​៣​នាក់​នោះ គឺជា​អ្នករស់នៅ​ក្នុងភូមិ​ដីដុះ ឃុំ​ប៉ើ​ស​២ ស្រុក​ក្រូចឆ្មារ​។​

 
 
​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ អ្នកជំងឺ​កូ​វីដ​-១៩ ថ្មី​ទាំង​៣​នាក់​នេះ ជា​បុរស​ខ្មែរ ដែលមាន​អាយុ​ពី​១៨​ឆ្នាំ ដល់​៥៨​ឆ្នាំ​។  ការរកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ លើ​បុរស​ទាំង​៣​នេះ នាំឱ្យ​ខេត្តកំពង់ចាម មាន​អ្នក​ឆ្លង​ជំងឺ សរុប​៥៨​នាក់ (​ស្រី​៤៨​នាក់​)​។ 
 
​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ មិន​បញ្ជាក់​ឡើយ​ថា អ្នកជំងឺ​កូ​វីដ​-១៩ ទាំង​៣​នាក់ ផ្ទុក​ជំងឺ​នេះ​ពី​ពេលណា ឬ​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅណា មក​ណា ក្នុងអំឡុងពេល​ផ្ទុកមេរោគ​នេះឡើយ ដោយ អំពាវនាវ​ដល់​ពលរ​ដ្ឋ​ទាំងឡាយណា ដែល​បាន​ប៉ះពាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នកជំងឺ​ខាងលើ​ត្រូវ​រួសរាន់​ទៅ​មន្ទីរពេទ្យ ដើម្បី​យក​សំណាក​ទៅពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀងៗ​ផងដែរ​។​
 
 
​រដ្ឋបាលខេត្ត​ក៏បាន​បញ្ជាក់​ផងដែរ​ថា បើសិនជា​ពលរដ្ឋ​ដែលមាន​អាការ ផ្កា​សាយ ក្អក ហៀរ​សំបោរ ឈឺបំពង់ករ ថប់ដង្ហើម ឬ​មាន​រោគសញ្ញា​សង្ស័យថា​ខ្លួន​មាន​ផ្ទុក​កូ​វីដ​-១៩ សូម​ទាក់ទង​ទៅខាង​មណ្ឌល​សុខភាព ឬ​រាយការណ៍​បន្ទាន់​ទៅ​អាជ្ញាធរ តាមរយៈ​ទូរ​សព្ទ​លេខ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៤៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២ និង ០៩៧ ៩៧៩ ៩៨៩៨៕

© រក្សាសិទ្ធិដោយ thmeythmey.com