COVID-19
ជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់អ្នកស្ថិតនៅតំបន់ក្រហម
30, Apr 2021 , 10:43 am        
រូបភាព
រូបថត ទទក
រូបថត ទទក
ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយរដ្ឋមន្រី្ត និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បាន បើកយុទ្ធនាការចាក់វ៉ាកសាំងកូវីដ-១៩នៅព្រឹកថ្ងៃ៣០មេសានេះ ដល់ពលរដ្ឋនៅក្នុងតំបន់ក្រហមនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

 
ការរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺធ្វើឡើង នៅមូលដ្ឋានកងទ័ពនៃកងពលតូចលេខ៧០ នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ។ យុទ្ធនាការចាក់វ៉ាក់សាំងជាផ្លូវការនេះ ក្រសួងការពារជាតិ នឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញ ចូលទៅកាន់តំបន់គោលដៅ ដើម្បីចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់ពលរដ្ ឋចាប់ពីថ្ងៃទី១ឧសភា។ ការចាក់វ៉ាក់សាំងនេះ គឺគ្រោងធ្វើយ៉ាងណា ចាក់ឲ្យហើយ ក្នុងរយៈពេល១៥ថ្ងៃ ដល់ពលរដ្ឋនៅតំបន់ក្រហម។
 
បើតាមរដ្ឋបាលរាជធានីភ្នំពេញ តំបន់ដែលនឹងត្រូវទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩នេះ មានពលរដ្ឋក្នុងខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមានសរុបចំនួន៣៣សង្កាត់ ហើយទីតាំងចាក់វ៉ាក់សាំង៤៤កន្លែង។ ដើម្បីឱ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ទទួលបានជោគជ័យតាមការគ្រោងទុក ក្រសួងការពារជាតិ បានស្នើសុំការសហការ ពីក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួលពលរដ្ឋតាមមូលដ្ឋាន។  
 
សូមជម្រាបថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ដល់ប្រជាពលរដ្ ឋរស់នៅតំបន់ក្រហមនេះ នឹងចាប់បើកយុទ្ធនាការ ពីថ្ងៃទី១ឧសភា ដល់ថ្ងៃទី៣០ឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ៕
 

Tag:
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com