ជាតិ
អត្ថន័យខុសគ្នារវាងពាក្យ«ដំណឹង» និង«ព័ត៌មាន»
× ភ្នំពេញ៖ តើពាក្យ«ព័ត៌មាន» និងពាក្យ«ដំណឹង»មានអត្ថន័យខុសគ្នាដូចម្តេច? នេះ គឺជាសំណួរដែលមហាជនភាគច្រើនឆ្ងល់ តែមិនបានដឹងចម្លើយពិតប្រាកដ។ បើយោងតាមការពន្យល់របស់ បណ្ឌិតអក្សរសាស្ត្រខ្មែរ ច័ន្ទ សំណព្វ ពាក្យពីរនេះ មានអត្ថន័យខុសគ្នា។ ពាក្យថា«ដំណឹង»មានន័យថា បុគ្គល ឬស្ថាប័ន ជូនដំណឹងទៅដល់ក្រុមគោលដៅណាមួយចំៗតែម្តង។ វាមិនចំពោះមនុស្សទូទៅទេ។ តែបើពាក្យថា«ព័ត៌មាន»វិញ។ វាមានអត្ថន័យទូលំទូលាយ ផ្សព្វផ្សាយទៅកាន់មហាជនទូទៅ មិនចំពោះនរណាម្នាក់ ឬក្រុមណាឡើយ។
Tag:
ច័ន្ទ សំណព្វ
អក្សរសាស្ត្រខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com