ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អសមត្ថភាព​ផ្លូវភេទ​ក្នុងចំណោមស្ត្រី
30, Apr 2021 , 10:59 pm        
រូបភាព
នៅ​ពេល​ដែល​អ្នកមាន​បញ្ហា​ផ្លូវភេទ​  វេជ្ជបណ្ឌិត​បាន​ឲ្យ​ឈ្មោះ​វា​ថា​ “​អសមត្ថភាព​ផ្លូវភេទ​”​។​ ទាំង​បុរស​ទាំង​ស្ត្រី​មាន​បញ្ហា​នេះ​ដូច​គ្នា​។​មាន​បញ្ហា​ផ្លូវភេទ​បួន​យ៉ាង​ដែល​ស្ត្រី​ប្រឈម​។​

 
-​ចំណង់​ផ្លូវភេទ​ដ៏​ស្មុគស្មាញ​-​នៅ​ពេល​ដែល​គ្មាន​អារម្មណ៍​ក្នុង​ការ​រួមរ័ក​ឬ​មាន​ចំណង់​តិចតួច​ចំពោះ​ការ​រួម​ភេទ​ដែល​អ្នក​ធ្លាប់​មាន​។​
-​ការ​ដាស់​អារម្មណ៍​ផ្លូវភេទ​ដ៏​ស្មុគស្មាញ​-​ នៅ​ពេល​ដែល​គ្មាន​អ្នក​អារម្មណ៍​ក្នុង​ការ​ឆ្លើយ​តប​នៅ​ក្នុ​ខ្លួន​ ឬ​ក៏​អ្នក​មិន​អាច​ឲ្យ​ការ​ដាស់​អារម្មណ៍​នោះ​នៅ​កើត​មាន​។​
-​ការ​ស្រើបស្រាល​ផ្លូវភេទ​ដ៏​ស្មុ​ក​ស្មាញ​-​នៅ​ពេល​ដែល​អ្នក​គ្មាន​ទី​បញ្ចប់​នៃ​តម្រេក​ឬ​អ្នក​មានការ​ឈឺចាប់​ក្នុងអំឡុងពេល​នៃ​ការ​រួម​ភេទ​។​
-​តម្រេក​ផ្លូវភេទ​ដ៏​ស្មុគស្មាញ់​-​ នៅ​ពេល​ដែល​អ្នកមាន​ករ​ឈឺចាប់​នៅ​ពេល​ឬ​ ក្រោយ​ពេល​រួម​ភេទ​។​
 
តើ​អ្វី​ទៅ​ដែល​បង្ក​ឲ្យ​មាន​អសមត្ថភាព​ផ្លូវភេទ​?
 
មានរឿង​រាវ​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជីវិត​ផ្លូវភេទ​។​ ថ្នាំ​ (​ដូច​ជា​ ថ្នាំ​ពន្យារកំណើត​ ថ្នាំ​ព្យាបាល​ រោគ​ដែល​មាន​ជាតិ​គីមី​)​  ជម្ងឺ​ដូច​ជា​  (​ជម្ងឺ​ទឹកនោមផ្អែម​  ជម្ងឺលើសឈាម​)​  ការ​ប្រើ​ជាតិ​ស្រវឹង​ហួស​ ប្រមាណ​  ឬ​ការ​ឆ្លង​រោគ​តាម​ប្រដាប់​ភេទ​គឺ​សុទ្ធតែ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវភេទ​។​ ភាព​ក្រៀមក្រំ​  ការ​ចាប់​ រំលោភ​(​បច្ចុប្បន្ន​ឬ​អតីតកាល​)​  ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​ផង​ដែរ​។​
 
អ្នក​ប្រហែលជា​មាន​ចំណង់​ផ្លូវភេទ​តិចតួច​នៅ​ពេល​ដែល​អ្នកមាន​គ​ត៌​  បន្ទាប់​ពី​ការ​ឆ្លងទន្លេ​  ឬ​នៅ​ពេល​ ដែល​អ្នក​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​។​បន្ទាប់​ពី​ដំណើរការ​អស់​រដូវ​ស្ត្រី​មួយ​ចំនួន​មាន​ចំណង់​ផ្លូវភេទ​តិចតួច​  រន្ធ​យោនី​ស្ងួត​ឬ​ក៏​មានការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​។​អារម្មណ៍​តានតឹង​នៃ​ជីវិត​ ប្រចាំ​ថ្ងៃ​ក៏​អាច​ មាន​ ឥទ្ធិពល​ដល់​សមត្ថភាព​រួម​ភេទ​ដែរ​។​  ការ​នឿយហត់​ពី​ការងារ​ដ៏​ម​ម៉ា​ញឹក​ ឬ​ ការ​មើលថែ​ល​កូនៗ​តូចៗ​ ក៏​ប្រហែល​មាន​ឥទ្ធិពល​ដល់​ចំណង់​ផ្លូវភេទ​ដែរ​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com