COVID-19
ជាតិ
អាជីវករមួយចំនួនធំនៅផ្សារក្រោម មិនទាន់ចូលលក់វិញទេ ទោះអាជ្ញាធរអនុញ្ញាតឱ្យបើកការលក់ដូរឡើងវិញ
01, May 2021 , 2:42 pm        
រូបភាព
 សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមេសា បានអនុញ្ញាតឱ្យមានការបើកលក់ឡើងវិញ នូវផ្សារចំនួន២ក្នុងក្រុងសៀមរាប ក្នុងនោះមានផ្សារក្រោម និងផ្សារវត្តអធ្វា។ នៅថ្ងៃទី១ ខែឧសភា នេះ សកម្មភាពការលក់ដូរនៅផ្សារក្រោម ដែលជាផ្សារដ៏ធំមួយក្នុងក្រុងសៀមរាប ពុំទាន់មានសកម្មភាពលក់ដូរច្រើននោះទេ ជារួម អាជីវករមួយចំនួនធំ មិនទាន់បើកតូបលក់វិញ។ មានតែតូប និងអ្នកលក់តាមកន្ទេល ជាល ជាប់មាត់ផ្លូវធំប៉ុណ្ណោះដែលលក់ដូរវិញ តែមិនមានច្រើនទេ៕



សូមអញ្ជើញទស្សនាទិដ្ឋភាពជុំវិញផ្សារក្រោម ដែលថតនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដូចតទៅ






Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com