COVID-19
ជាតិ
មនុស្ស១៤នាក់ដែលរត់គេចពីខេត្តព្រះសីហនុ ទៅសៀមរាប នឹងត្រូវផ្តន្ទាទោសតាមច្បាប់
01, May 2021 , 4:10 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
ដោយ:
 
ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១ ខែមេសា បានផ្ញើលិខិតទៅអភិបាលខេត្តសៀមរាប ឲ្យអនុវត្តវិធានការច្បាប់ចំពោះមនុស្សចំនួន១៤នាក់ ដែលបានធ្វើដំណើរពីខេត្តព្រះសីហនុ ទៅខេត្តសៀមរាប។  ក្នុងចំណោមអ្នកទាំង១៤នាក់នោះ មានមនុស្ស៨នាក់វិជ្ជមានកូវីដ-១៩។


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ទុកថា ទង្វើរបស់មនុស្សចំនួន១៤នាក់នោះ​ ជាចេតនាមិនគោរពវិធានការរដ្ឋបាល ដែលមានចែងនៅក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

លោកអភិបាលខេត្តព្រះសីហនុបានស្នើឲ្យអភិបាលខេត្តសៀមរាប ចាត់វិធានការច្បាប់ចំពោះមនុស្សចំនួន១៤នាក់ ឲ្យបានតឹងរ៉ឹងបំផុត។

អភិបាលខេត្ត សម្រេចបិទខ្ទប់តំបន់ខ្លួន ចំនួន២សប្តាហ៍ គិតចាប់ពីថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដើម្បីធានាបាននូវប្រសិទ្ធភាព  ក្នុងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងខេត្តនេះ។

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៣,៧៩០ករណី ក្នុងនោះ១៣,២៣៧នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ចំណែកអ្នកជាសះស្បើយ៥,២០០នាក់ និងស្លាប់៩៦នាក់៕



Tag:
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com