កីឡាអន្តរជាតិ
អន្តរជាតិ
លោក Guardiola បង្ហើបពីអាថ៌កំបាំងដើម្បីទទួលជោគជ័យក្នុងការដឹកនាំក្លិប
01, May 2021 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ

ដោយ៖ជា យូគៀង
ក្រុមមេឃខៀវ Manchester City កំពុងតែទទួលបានភាពជោគជ័យនៅក្នុងរដូវកាលនេះក្រោមការដឹកនាំរបស់លោក Pep Guardiola។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហើបពីអាថ៌កំបាំងក្នុងការឈានទៅរកភាពជោគជ័យសម្រាប់ការឈ្នះពានរង្វាន់នានា។



ចាប់តាំងពីលោក Guardiola ចូលមកដឹកនាំក្រុម Manchester City លោកបានជួយក្រុមឈ្នះពានរង្វាន់ Premier League ២ដង League Cup ៤ដង និង FA Cup ១ដង ហើយលោកក៏នឹងកំពុងសម្លឹងមើលការឈ្នះពានរង្វាន់ទ្វីបអ៊ឺរ៉ុប Champion League ក្នុងរដូវកាលនេះផងដែរ។

គ្រូបង្វឹករូបនេះ បានដឹកនាំក្រុមមេឃខៀវ Manchester City ឲ្យបានឈរនៅកំពូលតារាង Premier League នារដូវកាលនេះ រួមទាំងការឈ្នះពានរង្វាន់ League Cup និងដឹកនាំក្រុមឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយឈ្នះ PSG ក្នុងជើងទីមួយ។ លោក Guardiola បានចង្អុលបង្ហាញថាអាថ៌កំបាំងនៃភាពជោគជ័យរបស់លោក គឺ«កីឡាករ» ឆ្លាតវៃ។

លោកបានប្រាប់ក្នុងសន្និសីទកាសែតថា៖«មានហេតុផលតែមួយប៉ុណ្ណោះគឺគុណភាពរបស់កីឡាករដែលយើងមាន។ កីឡាកររបស់យើងមានភាពឆ្លាតវៃពួកគេអាចយល់បាននៅពេលដែរយើងបានស្វែងរកគំនិតផ្សេងៗក្នុងការផ្លាស់ប្តូរការលេងក្នុងពេលប្រកួត។ គ្មានអ្វីដែរជាអាថ៌កំបាំងសម្រាប់ការជោគជ័យនេះទេ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងមួយរដូវកាល អ្នកបានឈ្នះអ្វីមួយដែលសំខាន់ ប៉ុន្តែដើម្បីឲ្យមានភាពស្ថិតស្ថេរពេញមួយឆ្នាំនោះគឺជាគុណភាពរបស់កីឡាករ។
នៅពេលអ្នកមានក្រុមដូចនេះអ្នកត្រូវតែទិញកីឡាករដែរល្អៗជាចាំបាច់ហើយអ្នកនឹងអាចទ្រទ្រង់ក្រុមបានយូអង្វែង។»

ក្រុមមេឃខៀវ Manchester City និងត្រូវប្រកួតក្នុងក្របខណ្ឌ Premier League ដែលត្រូវប៉ះជាមួយក្រុមលំដាប់ទី១៣ក្នុងតារាង Crystal Palace នាល្ងាចថ្ងៃទី០១ ខែឧសភា វេលាម៉ោង ៦:៣០(ម៉ោងនៅកម្ពុជា)។ Man City ក៏នឹងត្រូវប្រកួតជើងទីពីរ Champion League ជាមួយក្រុម PSG នៅថ្ងៃទី៥ ខែឧសភានេះផងដែរ។



© រក្សាសិទ្ធិដោយ thmeythmey.com