ជាតិ
សង្គមជាតិ
ផាកពិន័យរថយន្ត១៦១គ្រឿង បានជាង២០០លានរៀល នៅខែមេសា
01, May 2021 , 8:10 pm        
រូបភាព
ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ជូន
ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ជូន
 
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បទល្មើសដឹកជញ្ជូនបានថយចុះ ៤៣ ភាគរយ ស្មើនឹងចំនួនរថយន្ត១២២គ្រឿង ក្នុងខែមេសា បើប្រៀបធៀបទៅនឹងខែ មីនា ឆ្នាំ២០២១ ។



លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកជញ្ជូនលើសទម្ងន់ ចំនួន១៦១គ្រឿង និងបានពិន័យបានថវិកាសរុបចំនួន ២២២ ០០០ ០០០រៀលក្នុងខែមេសានេះ ។  យោងតាម គេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។

លើសពីនេះ ក្រសួងក៏បានអំពាវនាវដល់ម្ចាសរថយន្តដឹកទំនិញទាំងអស់គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន។ ជាពិសេស ការដឹកលើសទម្ងន់ ព្រោះថាវាអាចការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិ នាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ៕


Tag:
 ក្រសួងសាធារណការ និងដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com