COVID-19
ជាតិ
មន្ទីរព្យាបាលឯកជនត្រូវកំណត់តម្លៃឲ្យបានសមរម្យសម្រាប់ធ្វើតេស្តជំងឺកូវីដ-១៩
×
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវដល់ម្ចាស់មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ពព
នានាកំណត់តម្លៃឲ្យបានសមរម្យសម្រាប់មនុស្ស ដែលមកធ្វើតេស្តជំងឺកូវីដ-១៩តាមរយៈឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩នៅកន្លែងរបស់ខ្លួន។
ក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែមេសា បានអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនទូទាំងប្រទេសប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ (Rapid Antigen Test COVID-19 )ដែលបានទទួលស្គាល់ និងកំពុងប្រើប្រាស់ដោយក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលណែនាំដល់មន្ទីរពេទ្យឯកជននានា ប្រើប្រាស់ឧបករណ៍តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងគោលបំណងដើម្បីឲ្យមន្ទីរពេទ្យឯកជនអាចទទួលការព្យាបាលអ្នកជំងឺ ដើម្បីទប់ស្កាត់ការរាលដាលទាន់ពេលវេលា។
ក្រសួងសុខាភិបាល អំពាវនាវដល់មន្ទីរពេទ្យឯកជន ឲ្យកំណត់តម្លៃនៃការធ្វើតេស្តរកជំងឺកូវីដ-១៩ ព្រមទាំងមានការបង្ហាញតម្លៃនៅទីសាធារណៈក្នុងមូលដ្ឋានសុខាភិបាលរបស់ខ្លួន និងធ្វើកិច្ចព្រមព្រៀងធ្វើតេស្តជំងឺកូវីដ-១៩ឲ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា កម្ពុជាបានធ្វើតេស្តជំងឺកូវីដ-១៩ចំនួនមនុស្ស១លាននាក់ ក្នុងនោះមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៣,៧៩០ករណី ក្នុងនោះ ចំនួន១៣,២៣៧នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ចំណែកអ្នកជាសះស្បើយ៥,២០០នាក់ និងស្លាប់៩៦នាក់៕
Tag:
ព្យាបាល
ជំងឺកូវីដ-១៩
មន្ទីរពេទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com