COVID-19
ជាតិ
កម្ពុជា​ផ្អាក​នាំចូល​សាច់ និង​មុខទំនិញ​បង្កក​ពី​ប្រទេស​ឥណ្ឌា​ជា​បណ្តោះអាសន្ន​សិន​
01, May 2021 , 9:30 pm        
រូបភាព
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ផ្អាក​នាំចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ពី​ប្រទេស​ឥណ្ឌា​ជា​បណ្តោះអាសន្ន​សិន​។ ការសម្រេច​នេះ​ធ្វើឡើង ដោយសារ​ប្រទេស​ឥណ្ឌា​កំពុងតែ​រងគ្រោះ​នូវ​ជំងឺ​កូ​វីដ​-១៩​យ៉ាងគំហុក​។

 
អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ណែនាំ​ឲ្យ​ព្យួរ​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ ចំពោះ​ទំនិញ​ដែល​បានមក​ដល់ទី​លាន​គយ ឬ​សន្និធិ​គយ​។ ជាពិសេស​ត្រូវ​បាញ់​សម្អាត​លើ​មធ្យោបាយ​ផ្ទុក និង​សំបក​វិច​ខ្ចប់​មុខទំនិញ​ផ្សេងៗ​ក្រៅពី​សាច់​បង្កក និង​ទំនិញ​បង្កក​ដែលមាន​ប្រភពពី​ប្រទេស​ឥណ្ឌា និង​ណែនាំ​ឲ្យ​ធ្វើតេស្ត​ជំងឺ​កូ​វីដ​-១៩​។ 
 
​កាលពី​ថ្ងៃទី​២៧ ខែមេសា កម្ពុជា​ក៏បាន​ផ្អាក​ទទួល​រាល់​អ្នកដំណើរ ឬ​ឆ្លងកាត់ និង​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ឥណ្ឌា រយៈពេល​៣​សប្តាហ៍​មុន​ចូលមក​កម្ពុជា តាមផ្លូវ​អាកាស ឬ​តាម​ផ្លូវគោក​។​
 
​គិត​ត្រឹម​តួលេខ​ចុង​ក្រោយនេះ ឥណ្ឌា​មាន​ករណី​សរុប​ចំនួន​ជាង ១៩​លាន​ករណី និង​អ្នក​ស្លាប់មាន​ចំនួន​ជាង ២០​ម៉ឺន​នាក់​។ អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ១៥​លាន​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com