ជាតិ
ពីនេះ ពីនោះ
«ដំឡើង»មានន័យខុសពី«ពំឡើង»ដូចម្តេច?
02, May 2021 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
 «ដំឡើង» មានន័យខុសពីពាក្យ«ពំឡើង»។ ពាក្យទាំងពីរនេះមានថ្នាក់ពាក្យជាកិរិយាសព្ទដូចគ្នា ប៉ុន្តែពាក្យ«ដំឡើង»ក៏ដើរតួជាគុណសព្ទ និងនាមសព្ទផងដែរ។ នេះបើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន​ ណាត។



«ដំឡើង»មានន័យថា ធ្វើឲ្យឡើង,ធ្វើឲ្យខ្ពស់ជាងមុន,ធ្វើឲ្យមានកម្លាំង,ធ្វើឲ្យឃើញសម្បើម។ ឧទាហរណ៍៖ ដំឡើង​ពន្ធដារ, ដំឡើង​ថ្លៃ​អីវ៉ាន់, ដំឡើង​ស្នា, ដំឡើង​គ្រូ, ដំឡើង​ឫក, ដំឡើង​ឫទ្ធិ ។ លើក​ផ្គុំ​រៀប​ចំ​តាម​លំនាំ​ស្រាប់ : ដំឡើង​រទេះ, ដំឡើង​រថយន្ត។

«ដំឡើង»ជាគុណសព្ទ ឬនាមសព្ទមានន័យថា ឈ្មោះរដូវដែលទឹកឡើង។ ឧទាហរណ៍៖ រដូវឡើង,ខែដំឡើង។

ចំណែកពាក្យ«ពំឡើង»មានន័យថា ចំកោង,ចំអឺត,ក្រអឺតក្រឱង,ប៉ឺតប៉ោងដោយដំឡើងឫក។ ឧទាហរណ៍៖ ឫក​ពង់, ឫក​ពង់​ក្រអឺត​ដូច​ជា​ក្ងោក​ពង់៕




© រក្សាសិទ្ធិដោយ thmeythmey.com