អត្ថបទពាណិជ្ជកម្ម
លែងពិបាកទៀតហើយ គ្រប់ដេប៉ូរបស់ IQPS អាចទូទាត់ប្រាក់តាមរយៈវីង
03, May 2021 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
ធនាគារវីង ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និង IQPS ដែលជាក្រុមហ៊ុនបោះដុំ និងចែកចាយស្រាបៀ ភេសជ្ជៈ ទឹកសុទ្ធ និងបារី ដែលឈានមុខគេនៅកម្ពុជា បានសហការគ្នា ដើម្បីអនុញ្ញាតដល់ដៃគូអាជីវកម្មរបស់ IQPS អាចទូទាត់ប្រាក់ តាមរយៈវីង។ 

ភាពជាដៃគូនេះ នឹងជួយសម្រួលដល់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន IQPS ជាង ៦០០០០ កន្លែង នៅ២៥ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា អាចទូទាត់ប្រាក់ជាមួយក្រុមហ៊ុន IQPS តាមរយៈប្រព័ន្ធឌីជីថលអេកូឡូស៊ី ដ៏ទំនើបរបស់វីង ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។ 
  


នេះជាជំហានថ្មីមួយទៀត ដែលវីង នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន ដល់ដៃគូអាជីវកម្ម ជាពិសេស ក្រុមហ៊ុន IQPS នឹងចំណេញពេលវេលា ចំណាយធនធានកាន់តែតិច និងកាត់បន្ថយហានិភ័យ ក្នុងការប្រមូលថ្លៃទូទាត់ប្រាក់ពីដេប៉ូនីមួយៗ។
 
គ្រប់ដេប៉ូទាំងអស់ អាចទូទាត់ប្រាក់ជាមួយក្រុមហ៊ុន IQPS បានយ៉ាងងាយស្រួល តាមរយៈ កម្មវិធីស្មាតហ្វូនវីង (Wing Money App) ក្នុងមុខងារទូទាត់វិក្កយបត្រ (Bill Payment) ឬស្កេន QR កូដ បានយ៉ាងរហ័ស និងសុក្រិតបំផុត។ អតិថិជនទាំងអស់ អាចតាមដានប្រវត្តប្រតិបត្តិការនីមួយៗ តាមរយៈ Wing App បានយ៉ាងច្បាស់ និងងាយស្រួលបំផុត។ 


 
ជាងនេះទៅទៀត ម្ចាស់ដេប៉ូនីមួយៗ ក៏អាចដាក់ប្រាក់ក្នុងគណនីវីងរបស់ពួកគេ និងទូទាត់វិក្កយបត្រ ជាមួយក្រុមហ៊ុន IQPS ដែលមានលេខកូដទូទាត់ ៩២៦២ សម្រាប់ប្រាក់ដុល្លារ តាមរយៈភ្នាក់ងារវីង ជាង៩៣០០ កន្លែងនៅទូទាំងប្រទេសកម្ពុជាផងដែរ៕
 








(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com