COVID-19
ជាតិ
តើ​កុមារអាច​រង​អំពើហិង្សា​តាម​​រូប​ភាព​ណា​ខ្លះ​ព្រោះកូវីដ-១៩?
04, May 2021 , 8:59 am        
រូបភាព
លោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនង នៃមូលនិធិសហប្រជាជាតិ ដើម្បីកុមារ ហៅកាត់ថា UNICEF
លោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនង នៃមូលនិធិសហប្រជាជាតិ ដើម្បីកុមារ ហៅកាត់ថា UNICEF

ភ្នំពេញ៖ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩នេះ កុមារនៅទូទាំងប្រទេស មិនថានៅរាជធានី នៅទីក្រុង ឬនៅជនបទទេ ពួកគេសុទ្ធតែអាចរងអំពើហិង្សា លើរូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ និងតាមរយៈប្រព័ន្ធអ៊ីធឺណិតជាដើម។ តើអំពើហិង្សាទាំងនេះ អាចកើតឡើងតាមរូបភាពណាខ្លះ?


បើតាមលោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនង នៃមូលនិធិសហប្រជាជាតិ ដើម្បីកុមារ ហៅកាត់ថា UNICEF ម្ដាយឪពុកដែលកំពុងតែមានវិបត្តិផ្លូវចិត្តស្រាប់ ព្រោះតែសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ មុខរបរត្រូវរាំងស្ទះ ហើយនឹងត្រូវនៅតែមួយកន្លែងជាដើមនោះ ពួកគេអាចនឹងជះអារម្មណ៍មួហ្មងខ្លះ ទៅកាន់កូនៗ តាមរយៈពាក្យសម្ដី ឬអំពើហិង្សាលើរូបរាងកាយ។  

ការរៀនតាមប្រព័ន្ធអ៊ីធឺណិត កុមារក៏អាចមានឱកាសមើលឃើញវីដេអូបែបអំពើហិង្សា ឬវីដេអូមិនសមរម្យណាមួយ ដោយចៃដន្យដែរ បន្ថែមពីនោះពួកគេអាចប្រឈមនឹងការកេងប្រវ័ញ្ចនានា តាមរូបភាពផ្សេងៗ ដូច្នេះតម្រូវឱ្យអាណាព្យាបាល យកចិត្តទុកដាក់ លើការសិក្សាតាមអនឡាញរបស់កូនឱ្យមែនទែន។ 

ដើម្បីជ្រាបច្បាស់ពីមូលហេតុ និងដំណោះស្រាយ អំពីអំពើហិង្សាលើកុមារ ព្រោះតែការរីករាលដាលជំងឺកូវីដ-១៩ តទៅនេះសូមអស់លោក លោកស្រី អញ្ជើញស្ដាប់បទសម្ភាស រវាងកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗ ជាមួយលោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនង នៃមូលនិធិសហប្រជាជាតិ ដើម្បីកុមារ ហៅកាត់ថា (UNICEF) ដោយមេត្រីភាព៖






លោក មាស ប៊ុនលី បានបញ្ជាក់ថា កូវីដ-១៩ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់មនុស្សធំឡើយ ប៉ុន្ដែសូម្បីតែកុមារក៏ប៉ះពាល់ដែរ តាមរយៈការបាត់បង់ការសិក្សាដោយពេញលេញ ការបាត់បង់អាហារូបត្ថម្ភ និងសេវាសុខភាពខ្លះផង។ ការណ៍នេះ កូនៗត្រូវការជំនួយខ្លាំង ដូច្នេះទាមទារឱ្យម្ដាយឪពុក ឬអាណាព្យាបាល យកចិត្តទុកដាក់ខ្ពស់ទៅលើពួកគេ៕

 

 

 


Tag:
 កុមារ
  កូវីដ-១៩
  អំពើ​ហឹង្សា
© រក្សាសិទ្ធិដោយ thmeythmey.com