ពីនេះ ពីនោះ
«តែម» ជាពាក្យកម្ចីពីបារំាង
× «តែម»មានន័យថា បំណែកក្រដាសមានរូបភាពជាគ្រឿងសម្គាល់តាមបញ្ញត្តិរបស់រាជការគ្រប់ប្រទេស សម្រាប់ប្រើបិទលើសំបុត្រស្នាម ។ល។ ពាក្យនេះជាពាក្យកម្ចីពីបារំាង Timbre-poste ហៅតាមភាសាបារាំងសែសថា តែមប៉ុស្តិ៍ ឬ តែមប្រិ៍ប៉ុស្តិ៍ ឬ តែមប៉ុស។
«តែម» បើប្រើជាភាសាខ្មែរវិញ មានន័យថា ថែមថ្នាំកែពណ៌(ប្រើចំពោះតែការគូរវាសលាបលន)។ ឧទាហរណ៍៖ ត្រូវតែមថ្នាំលឿងបន្តិចទៀត។ ម្យ៉ាងទៀត«តែម»មានន័យថា ឧបាយកល, ល្បិច, ម៉ិតប្រាយ។ ប៉ុន្តែគេកម្រប្រើពាក្យនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com