អត្ថបទពាណិជ្ជកម្ម
សារសំខាន់ នៃការរក្សាកម្រិត Ph នៅក្នុងខ្លួនឲ្យមានតុល្យភាព
04, May 2021 , 2:54 pm        
រូបភាព
Ph នៅក្នុងខ្លួនរបស់មនុស្សយើង ជាទូទៅ មានចន្លោះពី ៧.២ ដល់ ៧.៤។ ដូច្នេះការប្រែប្រួល Ph នៅក្នុងខ្លួនរបស់មនុស្សយើង អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពដ៏ធ្ងន់ធ្ងរ។

Ph គឺជាជញ្ជីង សម្រាប់វាស់នូវចន្លោះរវាង អាស៊ីតនិងអាកាឡាំង។ កាលណាដែល Ph ក្នុងខ្លួនរបស់អ្នក ធ្លាក់មកក្រោម ៧.២ មានន័យថា ឈាមក្នុងរាងកាយរបស់អ្នក កំពុងខិតទៅរកការលើសជាតិអាស៊ីត។ ដូច្នេះ ការរក្សា Ph ក្នុងខ្លួនរបស់យើង ឲ្យមានតុល្យភាពគឺជាការដ៏សំខាន់។
 
ការគ្រប់គ្រង Ph ក្នុងខ្លួនគឺចាប់ផ្ដើមពីការគ្រប់គ្រងនូវអ្វី ដែលអ្នកទទួលទានចូលក្នុងខ្លួនរបស់អ្នក អ្វីៗដែលអ្នកទទួលទាន សុទ្ធតែមាន Ph របស់វារៀងៗខ្លួន។



ការទទួលទានទឹករាងកាយរបស់មានមនុស្សយើង មានជាតិទឹករហូតដល់ទៅ ៧០ ភាគរយ។ ដូច្នេះមិនភ្ញាក់ផ្អើលឡើយ ដែលដែលជាតិទឹកដើរតួនាទី ក្នុងការរក្សាតុល្យភាព Ph ក្នុងខ្លួនរបស់យើង។ នេះហើយជាហេតុ ដែលអ្នកត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់។ ប៉ុន្តេមិនមែនត្រឹមតែទឹកធម្មតានោះទេ តែជាទឹកដែលមាន PH ខ្ពស់ចន្លោះ 7.2 ដល់ 8.2។
 
ការទទួលទានទឹកដែលមានសាធាតុរ៉ែ ការទទួលទានទឹក ដែលមានសាធាតុរ៉ែ ក៏អាចធ្វើឲ្យរាងកាយរបស់អ្នកមានតុល្យភាពបានល្អ។ លោកអ្នកគួរតែរកទឹករ៉ែធម្មជាតិ ដែលមាន Ph ខ្ពស់។ ទឹករ៉ែធម្មជាតិ ដែលមាន PH ខ្ពស់ ក្រៅពីរក្សាតុល្យភាព PHក្នុងខ្លួនរបស់អ្នក វាក៏ផ្ដល់នូវរសជាតិប្លែកឆ្ងាញ់ពិសាផងដែរ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com