អត្ថបទពាណិជ្ជកម្ម
បច្ចេកវិទ្យា 35 ចំណុចរបស់រថយន្តដែលមិនគួរមើលរំលងមុនសម្រេចចិត្តទិញរថយន្ត SUV ខ្ទង់ 6 ម៉ឺនដុល្លាជាង!
04, May 2021 , 5:11 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយពីរដ្ឋាភិបាលកម្ពុជា បានកែសម្រួលពន្ធ នំាចូលរថយន្ត SUV យើងសង្កេតឃើញថា តម្លៃនៃរថយន្ត SUV មានការថយចុះគួរឲ្យកត់សម្គាល់។ សន្ទុះនៃការគាំទ្រ និងការនាំចូលរថយន្ត SUV ក៏មានការកើនឡើងជាលំដាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនផងដែរ។ ជាក់ស្តែងថ្វីដ្បិតតែតម្លៃនៃរថយន្ត SUV មានភាពធូរថ្លៃជាងមុនក៏ពិតមែន ប៉ុន្តែការជ្រើសរើសរថយន្ត SUV យកមកប្រើប្រាស់ ឲ្យស័ក្តិសមនឹងតម្លៃ ក៏ដូចជាតម្រូវការប្រចាំថ្ងៃរបស់លោកអ្នក គឺពិតជាសំខាន់ណាស់។ ដូច្នេះអតិថិជនទាំងអស់ គួរគប្បីយល់ឲ្យច្បាស់ពីតម្រូវការរបស់ខ្លួន និងស្វែងយល់អំពីសមត្ថភាព ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា ភាពបត់បែននៃការបើកបរបានទាំងផ្លូវក្រុង និងផ្លូវ Off-Road និងភាពធន់រឹងមាំ អាចជម្នះនូវឧបសគ្គផ្សេងៗជាដើម មុននឹងសម្រេចទិញរថយន្ត SUV យកមកប្រើប្រាស់។ 
 
ដោយឡែកថ្មីៗនេះ យើងសង្កេតឃើញថា មានរថយន្ត SUV មួយប្រភេទ ដែលកំពុងទទួលបានគាំទ្រយ៉ាងពេញទំហឹង ពីប្រជាជនកម្ពុជា នោះគឺរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលជារថយន្តដែលបានបំពាក់នូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដែលអាចលោកអ្នកបើកបរបានគ្រប់ស្ថានភាពផ្លូវ។ 
 
រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីនេះ ជាប្រភេទ Luxury និង Off-Road SUV ដែលទទួលបានការស្វាគមន៍ ពីអតិថិជនចំពោះទំនុកចិត្ត ប្រព័ន្ធជើងក្រោម ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាច្រើន លើសគេផងដែរ។ មានបងប្អូនមួយចំនួន បានប្រៀបធៀបរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីនេះ ទៅនឹងដៃគូប្រកួតប្រជែង ដែលមានតម្លៃប្រហាក់ប្រហែល។ ដូច្នេះហើយ ទើបថ្ងៃនេះ យើងខ្ញុំសូមមកណែនាំបងប្អួន ឲ្យជ្រាបកាន់តែច្បាស់ មុននឹងសម្រេចចិត្តទិញរថយន្តតម្លៃខ្ទង់ 6ម៉ឺនដុល្លារជាង យកទៅប្រើប្រាស់។ តោះចង់ដឹងថា រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី មានចំណុចពិសេសអ្វីខ្លះ នោះសូមតាមដានចំណុចទាំង 35 នេះ៖
1. ចំណុចដំបូងគេនោះ គឺម៉ាស៊ីនដ៏ស្ទុះ 2.0L Bi-Turbo ជំនាន់ថ្មី ដែលអាចឲ្យរថយន្តនេះ ផលិតនូវកម្លាំងសេះ រហូតដល់ទៅ 213PS និងកម្លាំងរមួល 500 Nm
 


 
2. ប្រអប់លេខ 10 វគ្គអូតូជំនាន់ថ្មី ដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ ធ្វើឲ្យការបើកបរចូលលេខ មានភាពរលូនជាងមុន (10-Speed Automatic)


 
3. សម្រាប់ការបង់ពន្ធផ្លូវ គឺត្រឹមតែ 20ម៉ឺនរៀលប៉ុណ្ណោះ
4. ទម្ងន់សរុបរបស់រថយន្ត គឺ 2,384 គីឡូក្រាម 
5. តួរថយន្ត ផលិតពីដែកថែបដ៏រឹងមាំ ជាពិសេសមានបន្ថែមជូន នូវដែកថែបពិសេសចំនួន 2 ដើមនៅទា្វរទាំងសងខាង (Ultra-High-Strength Boron Steel Side Impact Beam Bar)
6. កាប៊ីនក្នុងមានភាពធំទូលាយ ផ្តល់ជូននូវផាសុកភាព និងមិនងាយពុលឡាន (Spacious Interior Design) 
7. គម្លាតកង់មុខ និងកង់ក្រោយ 2850mm ដែលធ្វើឲ្យរថយន្តនេះ កាន់តែមានលំនឹងល្អ
8. អាចចុះទឹកជម្រៅ 800mm លើសគេ (800mm Water Wading)
 

 
9. យ៉ាន់កង់បែបស្ព័រទំនើប ទាន់សម័យ ដែលមានទំហំរហូតដល់ 20 អ៊ីញ (20” Alloy Wheel)


 
10. ផ្លិតទឹកអូតូ (Rain Sensing Wipers)
11. គម្របដំបូលម៉ាស៊ីន ប្រើប្រាស់ជាប្រភេទជន្ទល់បូម ងាយស្រួលក្នុងការបើក/បិទ
12. ប្រព័ន្ធបើកឃ្លុបក្រោយ ដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)
13. សេនស័រជុំវិញរថយន្ត រហូតដល់ទៅ 10គ្រាប់ (10 Sensors)
 
 
14. តាបឡូស្បែកប្រណិត ទាន់សម័យ បង្កប់ជាមួយថ្នេរដេរពណ៌ទឹកក្រូច ស័ក្តិសមជាមួយពណ៌ស្បែកពណ៌ការ៉ុត (Leather Dashboard and Cognac Leather Seats)


 
15. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយ ដែលមានខ្សែគំនូសពណ៌ស រេតាមចង្កូត (Rear View Camera)
16. ចង្កូតបូមអេឡិចត្រូនិកដែលមានលក្ខណៈធូរ ងាយស្រួលបើកបរ Electric Power-Assisted Steering (EPAS)


 
17. ប្រព័ន្ធបញ្ជាដោយសំឡេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្
18. អេក្រង់ Touch Screen 8 អ៊ីញ ផ្តល់នូវរូបភាពច្បាស់ល្អ (8” Touch Screen)
 

19. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីសម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកម្សាន្តផ្សេងៗ (New SYNC 3 Technology)
20. ដំបូលកញ្ចក់ធំ អាចបិទ/បើកបាន (Panoramic Moonroof)
21. រន្ធសាកកម្លាំង 12V និងរន្ធសាក Laptop កម្លាំង 230V (12V Invertor / 230V Invertor)


 
22. អាចប្តូរភ្លើងពណ៌លំអក្នុងរថយន្ត បានរហូតដល់ 7 ពណ៌ (Ambient Lighting)
23. ចុចប៊ូតុង បត់កៅអីជួរទី៣ ដោយស្វ័យប្រវត្ត (Power Fold 3rd Row Seats)
24. ប្រព័ន្ធរ៉ាដាផ្នែកខាងមុខ ចាប់យកឧបសគ្គ
25. ប្រព័ន្ធជំនួយចូលចត ដោយស្វ័យប្រវត្តិ (Parallel Parking Assist)
 

 
26. ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)


 
27. ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាព ដោយស្វ័យប្រវត្តិ (Adaptive Cruise Control)
28. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សម្រាក ពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
29. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
30. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ ផ្នែកចំហៀង (Blind Spot Information System)
31. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ ពេលចេញពីចំណតផ្នែកខាងក្រោយរថយន្ត (Cross Traffic Alert)
32. ប្រព័ន្ធគ្រប់គ្រងសម្ពាធកង់ (Tire Pressure Monitoring System) 
33. ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមា ពេលបើកបរ (MyKey System)
34. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control)
35. ចំណុចចុងក្រោយដែលអស្ចារ្យបំផុត សម្រាប់ Ford Everest នោះគឺប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ (Terrain Management System) ដែលអាចលោកអ្នកជ្រើសរើស តាម Mode ទៅតាមស្ថានផ្លូវដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ផ្លូវដែលមានស្ថានភាពព្រិល/មានក្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់ និងផ្លូវដែលមានដុំថ្មធំៗ។


 
ក្រៅពីចំណុចពិសេសទាំង 35 ដែលលើសពីដៃគូប្រកួតប្រជែង Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ក៏នៅមានចំណុចផ្សេងៗទៀតជាច្រើន ដែលទាំងអស់នេះគ្រប់គ្រាន់ អាចឲ្យរថយន្តនេះ ជាប់ឈ្មោះជា Luxury Off-Road ដែលទំនើបជាងគេ ក្នុងទីផ្សារប្រទេសកម្ពុជា។ សម្រាប់តម្លៃវិញ គឺកាន់តែពិសេសមិនធ្លាប់មានពីមុនមក និងទិញភ្លាមបានភ្លាមមិនចាំបាច់កក់ទុកមុន៖
 
Ford Everest 2.0L Bi-Turbo 2021 តម្លៃពីមុន $71,000 ចុះមកត្រឹម $68,500 តែប៉ុណ្ណោះ


 
 
Ford Everest 2.0L Bi-Turbo 2020 តម្លៃពីមុន $71,000 ចុះមកត្រឹម $67,000 តែប៉ុណ្ណោះ


 
សម្រាប់ពណ៌រថយន្តនេះវិញ គឺមានរហូតទៅដល់ 7 ពណ៌ដែលមានដូចជា៖ ពណ៌ស, ខ្មៅ, ប្រផេះ, ទឹកប្រាក់ ទឹកមាស ក្រហមស្រទន់ និងក្រហមស្រស់។ 


 
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖
 
 ទំនាក់ទំនងផ្នែកលក់: 078 333 748 | 016 333 785
 
សាខាព្រះមុន្នីវង្ស: 085 557 760
 
សាខាទឹកថ្លា: 078 4000 66
 
 សាខាទួលសង្កែ: 078 990 800 / 087 990 800
 
 សាខាខេត្តសៀមរាប: 077 666 357
 
សាខាខេត្តកំពង់ចាម: 092 888 476


 
ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំងនេះ មានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូ 2នេះទាំងអស់គ្នាៈ
 
សូមលោកអ្នកអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ តាមការណែនំារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ៕


 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com