កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ រួចចំនួន៩៥០០នាក់ អាចចូលមើលវគ្គផ្តាច់ព្រ័ត្រ Europa League
05, May 2021 , 8:29 am        
រូបភាព
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ដែលធ្វើឡើងនៅប្រទេសប៉ូឡូញ នាថ្ងៃទី២៦ ខែឧសភានឹងអនុញ្ញាតឱ្យទទួលអ្នកគាំទ្រចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានចំនួន ៩៥០០ នាក់។ ការអនុញ្ញាតនេះធ្វើឡើងបន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ទទួលបានភ្លើងបៃតងពីសំណាក់អាជ្ញាធរប៉ូឡូញ ប៉ុន្តែសម្រាប់អ្នកចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ រួចប៉ុណ្ណោះ។



ជំនួបផ្តាច់ព្រ័ត្រក្របខណ្ឌលំដាប់ទី២អឺរ៉ុប នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Stadion Energa ក្នុងក្រុង Gdansk ដែលមានសមត្ថភាពផ្ទុកទស្សនិកជនសរុបជាង៤ម៉ឺននាក់។ ប៉ុន្តែដោយសារតម្រូវឱ្យគោររពគោលការគម្លាតសុវត្ថិភាព ការប្រកួតនេះបានអនុញ្ញាតិឱ្យមានអ្នកគាំទ្រ២៥ភាគរយនៃចំនួនផ្ទុកសរុប។
 
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកគាំទ្ររបស់ក្រុមទាំងសងខាង នឹងទទួលបានសំបុត្រចូលទស្សនាចំនួន២០០០សន្លឹករៀងៗខ្លួន។ ចំណែកសំបុត្រដែលនៅសល់នឹងត្រូវចែកជូនគណៈកម្មាធិការរៀបចំក្នុងស្រុក, UEFA និងសមាគមជាតិដៃគូពាណិជ្ជកម្ម រួមជាមួយនិងក្រុមហ៊ុនផ្សព្វផ្សាយ។
 
យ៉ាងណាក៏ដោយ UEFA បានបញ្ជាក់ថាអ្នកគាំទ្រដែលអាចចូលក្នុងកីឡដ្ឋានសម្រាប់ជំនួបផ្តាច់ព្រ័ត្រ ត្រូវមានលិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ រួចរាល់១០០ភាគរយ ហើយតេស្តចេញលទ្ធផលអវិជ្ជមានផង។
 
៤ក្រុមចុងក្រោយ Europa League រដូវកាល ២០២០-២១ នេះនៅសល់៤ក្រុមរួមមាន Manchester United, AS Roma, Arsenal និង Villarreal។ ឆ្លងកាត់ការប្រកួតជើងទី១ Man Utd ឈ្នះ Roma ៦-២ ឯ Villarreal ឈ្នះ Arsenal ២-១៕ 
 

Tag:
 Europa League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com