COVID-19
ជាតិ
ពេទ្យ​ឯកជន​ចំនួន ៣ ត្រូវបាន​អនុញ្ញាតឱ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩
04, May 2021 , 8:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងសុខាភិបាល បានអនុញ្ញាត ឱ្យ​មន្ទីរពេទ្យ​ឯកជន​ចំនួន ៣ នៅ​រាជធានី​ភ្នំពេញ ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី​៤​ឧសភា​នេះ មន្ទីរពេទ្យ​ឯកជន​ទាំង​៣​នោះ មាន​មន្ទីរពេទ្យ​សង់​ត្រា​ល់ ដែល​ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​, មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មន្ទីរពេទ្យ​ពហុ​ព្យាបាល​វិសាល​សុខ ដែល​ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន​។

 
ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់ដែរថា ​ក្រៅពី​ទទួល​ព្យាបាលអ្នកកើតកូវីដ-១៩ហើយនោះ មន្ទីរពេទ្យ​ឯកជន​ទាំង​៣​នេះ ក៏​ទទួលបាន​សិទ្ធិ​ធ្វើតេស្ត​រហ័សរ​កកូ​វីដ​-១៩ ផងដែរ​។ សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​៤ ឧសភា នេះ កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ១៦២៩៩​ករណី ក្នុងនោះ​១៥៧៤៤​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​។ ចំណែក​អ្នកជា​សះស្បើយ  ៥៧៩១​នាក់ ខណៈ​អ្នកជំងឺ​ចំនួន​១០៣៩៤​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​។ អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ កើន​ដល់ ១០៧​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com