COVID-19
ជាតិ
កម្មករ​រោងចក្រ​៤​នាក់​ទៀត ក្នុងស្រុក​បាទី វិជ្ជមាន​កូ​វីដ​-១៩
04, May 2021 , 9:35 pm        
រូបភាព
រូបភាព៖ហ្វេសប៊ុករដ្ឋបាលស្រុកបាទី ខេត្តតាកែវ
រូបភាព៖ហ្វេសប៊ុករដ្ឋបាលស្រុកបាទី ខេត្តតាកែវ
​ភ្នំពេញ​៖ កម្មករ​រោងចក្រ​ភី​វី ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​បាទី ខេត្តតាកែវ ចំនួន​៤​នាក់​បន្ថែមទៀត មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​បាទី នៅ​ថ្ងៃទី​៤ ខែឧសភា​នេះ​។​
 
​រដ្ឋបាល​ខេត្តតាកែវ ក៏បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​ទាំង​៤​នាក់​ដែរ ដែល​ក្នុងនោះ​មាន​ស្ត្រី​វ័យ​២១​ឆ្នាំ ឈ្មោះ​ខាត់ ស្រី​ពី​ន រស់នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ពត់​សរ ស្រុក​បាទី​។ បុរស​វ័យ​៣១​ឆ្នាំ ឈ្មោះ​ឈឹ​ន វ​ណ្ណី រស់នៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ស្ត្រី​វ័យ​៣១​ឆ្នាំ ឈ្មោះ ញ៉ា​ន់ ណាក់ រស់នៅ ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី និង​ស្ត្រី​វ័យ​២៤​ឆ្នាំ ឈ្មោះ​ផុន ដា​ណេ រស់នៅ​ភូមិ​ខ្វាន់​មាស ឃុំ​ពត់​សរ ស្រុក​បាទី​។​
 
​ទាក់ទង​នឹង​ចំនួន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប​នៅក្នុង​ស្រុក​បាទី​នេះ  លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បាន​ថ្លែងប្រាប់​សារព័ត៌មាន​Thmeythmey តាម​ទូរ​សព្ទ​ថា តួលេខ​បឋម​ត្រឹម​ថ្ងៃទី​៤​ឧសភា មាន​ចំនួន​៤៨​នាក់ ខណៈ​ខេត្តតាកែវ​ទាំងមូល មាន​អ្នក​ឆ្លង​សរុប ១២៧​នាក់ ក្នុងនោះ​២៩​នាក់ បានជា​សះស្បើយ​។​
 
​ដោយសារ​កំណើន​អ្នក​ឆ្លង​ច្រើន ខណៈ​អ្នកពាក់ព័ន្ធ​ត្រូវដាក់​ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ក៏​កើន​ដល់​ជាង​២​ពាន់​នាក់​នោះ រដ្ឋបាល​ស្រុក​បាទី បានរៀបចំ​បង្កើន​មណ្ឌល​ច​ត្តា​ឡី​ស័ក ដល់​ទៅ​១៦​ទីតាំង នៅតាម​ឃុំ​នានា​ក្នុងស្រុក​បាទី​។ តាម​អភិបាលស្រុក ក្នុង​ឃុំ​នីមួយៗ អាចមាន​មណ្ឌល​ច​ត្តា​ឡី​ស័ក ១ ឬ ២​ឡើង ទៅ​ដើម្បី​ត្រៀម​ឱ្យ​អ្នកពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ច​ត្តា​ឡី​ស័ក​៕
 

Tag:
 កូ​វីដ​-១៩
  ស្រុក​បាទី​
  តាកែវ​
  កម្មករ​
  កម្ម​ការ​នី​
© រក្សាសិទ្ធិដោយ thmeythmey.com