COVID-19
ជាតិ
៦៧២នាក់​ទៀត​វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​អ្នកស្លាប់កើនដល់១១០នាក់​
05, May 2021 , 11:47 am        
រូបភាព
​មនុស្ស​ចំនួន ៦៧២នាក់​ទៀត​ មាន​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះករណីនាំចូលដែលជាពលករខ្មែរពីប្រទេសថៃ មានចំនួន ៥នាក់។ ​រាជធានី​ភ្នំពេញ នៅតែមាន​តួលេខ​ឆ្លង​ខ្ពស់​ បន្ទាប់មកខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ អ្នកជំងឺ​​បានជា​សះស្បើយចំនួន ២២៨នាក់បន្ថែមទៀត។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី ៥​ឧសភា​នេះ ក៏មានជំងឺ​កូ​វីដ​-១៩​ចំនួន៣នាក់​ទៀត​បាន​ស្លាប់​ផងដែរ ដែលធ្វើឱ្យមានអ្នកស្លាប់សរុប ១១០នាក់។ ​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ១៦៩៧១ ករណី ក្នុងនោះអ្នកជាសះស្បើយ សរុប ៦០១៩នាក់៕​


© រក្សាសិទ្ធិដោយ thmeythmey.com