COVID-19
ជាតិ
រដ្ឋបាលខេត្តសម្រេចបិទខ្ទប់ផ្សារចាស់បណ្ដោះអាសន្ន ក្រោយអាជីវករ៤នាក់ វិជ្ជមានកូវីដ១៩
05, May 2021 , 2:35 pm        
រូបភាព
សៀមរាប៖ រដ្ឋបាលខេត្តសៀមរានាព្រឹកថ្ងៃទី៥ ឧសភា នេះ បានសម្រេចបិទខ្ទប់ផ្សារចាស់ជាបណ្ដោះអាសន្ន ក្រោយរកឃើញអាជីវករចំនួន៤នាក់ មាវិជ្ជមានជំងឺកូវីដ១៩។

 
តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ករណីទី១ គឺអាជីវករឈ្មោះ ហឿល សុភាព អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ជាអ្នកលក់ថង់ប្លាស្ទិកនិងទំនិញនៅតូបលេខ២០ ក្នុងផ្សារចាស់។ ចំណែក៣ករណីទៀត  ឈ្មោះ ម៉ន ប៉ូលីន ភេទស្រី អាយុ៤៦ឆ្នាំ ឈ្មោះ ស្រី ពៅ ភេទស្រី អាយុ៤៧ឆ្នាំ និងឈ្មោះ ម៉ម សុខេន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម។ ក្នុងចំណោមបុគ្គល៣នាក់ មានម្នាក់ជាអ្នកជំងឺ ដែលត្រូវគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបញ្ជូនទៅព្យាបាលនៅមន្ទីរ ព្រកុសុមៈ កាលពីថ្ងៃទី១៣ ខែមេសា ហើយបានត្រឡប់មកវិញនៅថ្ងៃទី១៩។  ក្រោយគ្រូពេទ្យយកសំណាកទៅធ្វើតេស្ដលើកទី២ ទើបរកឃើញវិជ្ជមានកូវីដ១៩នៅយប់ថ្ងៃទី៤ ឧសភា។
 

ក្រៅពីផ្សារចាស់ ពាក់ព័ន្ធនឹងបុរសឈ្មោះ ហឿល សុភាព អាជ្ញាធរខេត្តសៀមរាបក៏សម្រេចបិទខ្ទប់ហាងថតរូបនៅហាងល្អពេញចិត្ត ស្ថិតនៅខាងត្បូងស្តុបសុខា ផ្លូវស៊ីវត្ថា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ផងដែរ ដោយសារអ្នកជំងឺបានទៅថតចម្លងឯកសារនៅទីនោះ។
 
 
រដ្ឋបាលខត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញ-ចូលផ្សារចាស់ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ និងហាងថតរូបល្អពេញចិត្ត ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១  សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
 
គិតត្រឹមព្រឹកថ្ងៃទី៥ ឧសភា ខេត្តសៀមរាបមានអ្នកវិជ្ជមានកូវីដ១៩ សរុប ៥៤នាក់ហើយ ក្នុងនោះជាសះស្បើយ ១៦នាក់ ស្លាប់ម្នាក់ និង៣៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com