ក្រុមហ៊ុន៦ នឹងបោះទុនជាង១០០លានដុល្លារ ដោយបង្កើតការងារឱ្យពលរដ្ឋជាង២០០០កន្លែង
ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន៦ នឹងបោះទុនជាង១០០លានដុល្លារ ដោយបង្កើតការងារឱ្យពលរដ្ឋជាង២០០០កន្លែង
05, May 2021 , 8:59 pm        
រូបភាព
លោក សុខ ចិន្តាសោភា ប្រធានCDC
លោក សុខ ចិន្តាសោភា ប្រធានCDC
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យក្រុមហ៊ុនថ្មីចំនួន៦ទៀត បង្កើតរោងចក្រនានា និងសាងសង់សណ្ឋាគារនៅកម្ពុជា ក្នុងទំហំទុនវិនិយោគជិត១០០លានដុល្លារ។  ការចុះផ្សាយរបស់CDC នាថ្ងៃទី៥ឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រុមហ៊ុនទាំង៦នោះ នឹងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ, រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតឱសថ និងសាងសង់សណ្ឋាគារលំបាកផ្កាយ៥ ជាដើម ដែលអាចបង្កើតការងារបានជាង២០០០កន្លែង ដល់ពលរដ្ឋនៅក្នុងតំបន់។

 
បើតាមCDC ក្រុមហ៊ុនទាំង៦នោះ មាន ក្រុមហ៊ុន JIN BEI PALACE CO., LTDគ្រោងសាងសង់និងអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ៥តម្លៃជិត៥០លានដុល្លារ នៅខេត្តព្រះសីហនុ ខណៈក្រុមហ៊ុន YIANKANG BIOLOGICAL TECHNOLOGY CO., LTD ក៏ទទួលបានពីCDCបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ខេត្តព្រះសីហនុ ផងដែរ។ ក្រុមហ៊ុននេះ បោះទុនបង្កើតរោងកែច្នៃម្ហូបអាហារ ប្រមាណ៣លានដុល្លារ។


 
សម្រាប់ក្រុមហ៊ុនLESSO (CAMBODIA) TRADING  និងក្រុមហ៊ុន SANTELYS PHARMACEUTICAL បានបង្កើតរោងចក្រនៅខេត្តកណ្តាល ។ ក្រុមហ៊ុន LESSO (CAMBODIA) TRADING  បានបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ ជាមួយទំហំវិនិយោគប្រមាណ ៩លានដុល្លារ នៅស្រុកអង្គស្នួល។  ដោយឡែក ក្រុមហ៊ុន LESSO (CAMBODIA) TRADING  បានបោះទុនវិនិយោគជាង១២លានដុល្លារ បង្កើតរោងចក្រផលិតឱសថ នៅស្រុកខ្សាច់កណ្តាល។ 
 
ជាមួយគ្នានេះ CDC ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុន KUANTECH (CAMBODIA) INTERNATIONAL បង្កើតរោងចក្រដំឡើងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ គ្រឿងបន្លាស់អេឡិចត្រូនិក ម៉ាស់អេឡិចត្រូនិក និងឧបករណ៍បន្សុទ្ធខ្យល់ គ្រប់ប្រភេទ ក្នុងទំហំវិនិយោគជិត៣០លានដុល្លារ  នៅស្រុកត្រាំកក់ ខេត្តតាកែវ។ រីឯ ក្រុមហ៊ុន OCEAN TREASURE DYEING & PRINTING  គ្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមួយមានទុនវិនិយោគប្រមាណ ៣លានដុល្លារ៕ 
 











Tag:
 សណ្ឋាគារ
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com