COVID-19
ជាតិ
រដ្ឋបាលភ្នំពេញ បន្តបែងចែកពណ៌តំបន់រយៈពេល៧ថ្ងៃទៀត ខណៈតំបន់ក្រហមតូចជាងមុន
05, May 2021 , 10:33 pm        
រូបភាព
ភ្នំពេញ៖ ដ្បិតរដ្ឋាភិបាលបានបញ្ចប់ការបិទខ្ទប់នៅភ្នំពេញ និងក្រុងតាខ្មៅនៅថ្ងៃស្អែកនេះ ក៏ដោយ តែរដ្ឋាភិបាល នៅតែបន្តបែងចែកជា៣តំបន់ក្នុងនោះមាន តំបន់ក្រហម, លឿនទុំ និងតំបន់ក្រហម រយៈពេល៧ថ្ងៃបន្តទៀត គឺចាប់ពីថ្ងៃទី៦-១២ ឧសភា។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ។


 
បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញថា តំបន់ក្រហម និងតំបន់លឿងទុំ បានបង្រួមតូចជាមុន ហើយខណ្ឌខ្លះមិនមានតំបន់ក្រហមផងដែរ ខណៈតំបន់លឿនច្រើនជាងមុន។  តំបន់ក្រហម សំដៅលើការការហាមចេញ-ចូល។ សម្រាប់តំបន់លឿនទុំ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ រីឯតំបន់លឿង សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍។ 
 
តាមប្រការ៧នៃសេចក្ដីសម្រេច រដ្ឋបាលខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ មានសមត្ថកិច្ចដាក់ចេញនូវវិធានការបិទខ្ទប់ផ្នែកណាមួយនៃភូមិសាស្រ្តរបស់ខ្លួន ព្រមទាំងវិធានការចាំវិធានការផ្សេងៗ ដើម្បីទប់ស្កាត់កូវីដ-១៩៕ 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com