ទិដ្ឋភាព​ទូទៅ​ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃនេះ​
COVID-19
ជាតិ
ទិដ្ឋភាព​ទូទៅ​ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃនេះ​
06, May 2021 , 8:57 am        
រូបភាព
ដោយ: ថ្មីៗ
នៅតាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​នេះចរាចរណ៍ ហាក់​មាន​ភាព​មមាញឹក​នៅ​តំបន់​លឿង ខណៈ​តំបន់​លឿងទុំ និង​ក្រហម ត្រូវបាន​រឹតបន្តឹង​។ រដ្ឋាភិបាល បានបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងតាខ្មៅ បន្ទាប់ពីបិទខ្ទប់រយៈពេល៣សប្តាហ៍។ ទោះយ៉ាងណា អាជ្ញាធរ នៅបន្តបែងចែងសង្កាត់ និងខណ្ឌមួយចំនួន ដាក់ជាតំបន់លឿង លឿងទុំ ឬតំបន់ក្រហម ដោយផ្អែកតាមស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ​



 
 




ទិដ្ឋភាពចរាចរណ៍នៅចំណុចស្ពានអាកាសក្បាលថ្នល់ នៅព្រឹកថ្ងៃទី៦ ឧសភានេះ។ រូបភាព​ដោយ៖ អ៊ូ សុខមាន


ទិដ្ឋភាពចរាចរណ៍នៅចំណុចស្ពានដែកចំការដូងនៅព្រឹកថ្ងៃទី៦ ឧសភានេះ។ រូបភាពដោយ៖ ប៉ាន់ បូនី ​




អាជ្ញារបិទខ្ទប់បិទខ្ទប់ច្រកចេញ-ចូល​ភូមិជ្រៃកោង ក្នុងសង្កាត់ចោមចៅទី២ បន្ទាប់ពីតំបន់នេះ ដូរពីតំបន់លឿងទុំ ទៅជាតំបន់ក្រហម។ រូបថត៖ ផាត ដាណេ ​


ទិដ្ឋភាពបន្តការបិទខ្ទប់តំបន់ក្រហមក្នុងសង្កាត់ស្ទឹងមានជ័យ២ ភូមិដំណាក់ធំ២ និងដំណាក់ធំ៣ លះនៃខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៦ ខែឧសភានេះ។ រូបថត៖ អ៊ុត រស្មី

© រក្សាសិទ្ធិដោយ thmeythmey.com