ជាតិ
តំបន់ទេសចរណ៍ទាំងអស់ក្នុងខេត្តពោធិ៍សាត់ បិទបណ្ដោះអាសន្ន ដើម្បីបង្ការកូវីដ-១៩
06, May 2021 , 6:00 pm        
រូបភាព
ដោយ:
រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងកម្សាន្តនានាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ត្រូវផ្អាកជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។


បើតាមសេចក្ដីជូនដំណឹងដដែល ការមិនអនុញ្ញាតឱ្យភ្ញៀវទេសចរ ចូលកម្សាន្តតាមតំបន់ទេសចរណ៍ទាំងក្នុងខេត្តពោធិ៍សាត់ គឺចាប់ពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ពីការបើករមណីយដ្ឋានឡើងវិញ។
 
ក្នុងខេត្តពោធិ៍សាត់ មានតំបន់ទេសចរណ៍សរុប ៣៥កន្លែង ក្នុងនោះរួមមាន តំបន់ទេសចរណ៍កែច្នៃ ៩កន្លែង, តំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ និងប្រវត្តិសាស្ត្រ ៥កន្លែង ,តំបន់ទេសចរណ៍ធម្មជាតិ ១០កន្លែង, អេកូទេសចរណ៍ ៧កន្លែង និងកសិ-ទេសចរណ៍ ៤កន្លែង។
 
គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះកម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ១៧៦២១ករណី ក្នុងនោះ​អ្នកជា​សះស្បើយ សរុប ៦៨៤៣នាក់​៕
 

Tag:
 ThmeyThmey25
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com