COVID-19
ជាតិ
កូវីដ-១៩៖ ករណីថ្មី៥៥៨ទៀត ដែលធ្វើឲ្យចំនួន​សរុបនៅកម្ពុជាឡើងដល់ជាង​១៨០០០នាក់
07, May 2021 , 11:35 am        
រូបភាព
កម្ពុជាមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន៥៥៨នាក់បន្ថែមទៀត។ រីឯអ្នកសះស្បើយបន្ថែមមាន៤១នាក់។ នេះបើតាមរបាយការណ៍សង្ខេបរបស់ក្រសួងសុខាភិបាលនាថ្ងៃទី៧ ខែឧសភា។



គិតមកដល់ពេលនេះ កម្ពុជា មានអ្នកកើតកូវីដ-១៩សរុបចំនួន១៨១៧៩នាក់ ដែលក្នុងនោះសះស្បើយចំនួន៦៨៨៤នាក់ និងស្លាប់មាន១១៤នាក់។ នេះជាលើកដំបូង​ផងដែរក្នុងរយៈពេលជិត​១ខែ ដែល​កម្ពុជាមិនមាន​ករណីស្លាប់​ថ្មី ពោលគឺចាប់តាំងពីថ្ងៃទី​៨ ខែមេសា មក។

សេចក្តីជូនព័ត៌មានក្រោមទម្រង់ថ្មីរបស់ក្រសួងសុខាភិបាល មិនបានផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងភូមិសាស្ត្រនៃការឆ្លងនោះឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com