អគ្គនាយកដ្ឋានពន្ធនាគារ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់អ្នកជាប់ឃុំជាង១ម៉ឺននាក់
COVID-19
ជាតិ
អគ្គនាយកដ្ឋានពន្ធនាគារ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់អ្នកជាប់ឃុំជាង១ម៉ឺននាក់
07, May 2021 , 7:59 pm        
រូបភាព
មន្រី្តពន្ធនាគារចុះពិនិត្យនិងរៀបចំដំណើរការចាក់វ៉ាក់សាំងដល់អ្នកជាប់ឃុំ។ (រូបពីទំព័រហ្វេសប៊ុករបស់លោក នុត សវនា)
មន្រី្តពន្ធនាគារចុះពិនិត្យនិងរៀបចំដំណើរការចាក់វ៉ាក់សាំងដល់អ្នកជាប់ឃុំ។ (រូបពីទំព័រហ្វេសប៊ុករបស់លោក នុត សវនា)
ភ្នំពេញ៖ អគ្គនាយដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបើកដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ស៊ីណូវ៉ាក់ ដល់អ្នកជាប់ឃុំជាង១ម៉ឺននាក់នៅរាជធានីភ្នំពេញ ដើម្បីបង្ការការរីករាលដាលកូវីដ-១៩។ នេះបើតាមលោក នុត សវនា អ្នកនាំពាក្យអគ្គនាយដ្ឋានពន្ធនាគារ។



លោក នុត សវនា ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមការទូរស័ព្ទនៅថ្ងៃទី៧ ឧសភាថា ក្រុមការងារនៃគណៈកម្មការចាក់វ៉ាក់សាំង កំពុងចុះចាក់ដល់អ្នកជាប់ឃុំ នៅថ្ងៃនេះនឹងថ្ងៃស្អែក តាមការសម្រេចរបស់សម្ដេច ហ៊ុន សែន ក្រោយពីអគ្គនាយកពន្ធនាគារ បានដាក់សំណើទៅ។
 
«យើងចាក់វ៉ាក់សាំងនេះ យើងដល់ជាជាប់ឃុំជាង១ម៉ឺននាក់ ក្នុងនោះយើងចាក់អ្នកជាប់ឃុំនៅមណ្ឌលកែប្រែ១, មណ្ឌលកែប្រែ២ និងពន្ធនាគារនៅភ្នំពេញ។ យើងយើងកំពុងដំណើរការចាក់ហើយ ព្រោះតំបន់ក្នុងរាជាធានីភ្នំពេញគឺជាតំបន់ប្រឈម»។ នេះបើតាមការលើកឡើងរបស់លោក នុត សវនា ដោយបន្ថែមថា ជំហានបន្ទាប់ក្រុមការងារជំនាញ នឹងចាក់វ៉ាក់សាំងដល់អ្នកជាប់ឃុំនៅតាមបណ្ដាខេត្តទៀត។ 
 
សូមជម្រាបថា បច្ចុប្បន្នអ្នកកំពុងជាប់ឃុំនៅទូទាំងប្រទេស ជាង៤ម៉ឺននាក់៕ 
 

Tag:
 វ៉ាក់សាំង
  កូវីដ-១៩
  ពន្ធនាគារ
  ទណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com