ពីនេះ ពីនោះ
ពាក្យ«អុីចឹង និង ម៉្លេះ»ជាពាក្យដែលពលរដ្ឋប្រើខុសរាល់ថ្ងៃ
08, May 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
តាម​វចនានុក្រមសម្តេចព្រះសង្ឃរាជ  ជួន ណាត  ការប្រើ​ពាក្យ  «​អញ្ចឹង​» ឬ «​ឥ​ញ្ចឹ​ង​» ពិតជា​មិន​ត្រឹមត្រូវ​ឡើយ​។ គឺត្រូវប្រើពាក្យ«អ៊ីចឹង»ទើបត្រូវ។ ចំពោះពាក្យ«ម្ល៉េះ» វិញ ក៏មិនត្រូវសរសេរជា«ម្ល៉ែះ»ដែរ។

 
«​អ៊ីចឹង​» ដែល​មានន័យថា យ៉ាងហ្នឹង ដូច​ហ្នឹង ដូច្នឹង​។ ឧទាហរណ៍​៖ កុំ​ធ្វើ​អ៊ីចឹង មិនត្រូវ​ឡើយ ធ្វើដូចនេះបាន​ត្រឹមត្រូវ​។ 
 
ចំណែក«​ម្ល៉េះ​»​មាន​ថ្នាក់​ពាក្យ​ជានា​ម ដែល​មានន័យថា យ៉ាងនេះ​,​ដូច្នេះ​។ អាច​និយាយថា ម្ល៉េះតើ​,​ម្ល៉េះ​ម៉ឹង​ឬ​? លំបាក​អ្វី​ម្ល៉េះ​,​យូរ​ម្ល៉េះ​។​ល​៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com